samsung-banner
adverise with khmeread

មេ​តុងទីន​ម្នាក់​វ័ណ្ឌក​...​កូន​តុងទីន​ ​៤៦ ​នាក់​ប្តឹង​​ប៉ូលិសឱ្យ​ចាប់ខ្លួន​

1

    ភ្នំពេញ ៖ ស្ត្រី​មេ​តុងទីន​ម្នាក់​លួច​ដេញ​យកលុយ​កូន​តុងទីន​គេចខ្លួន​កាលពី​ថ្ងៃទី មិន​ចាំ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម៉ោង​០៨​នៅ​ចំណុច ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ លី ចាន់​រ៉ា ភេទស្រី អាយុ៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ (​មេ​តុងទីន​)។​

    ចំណែក​ដើមបណ្តឹង​ឈ្មោះ អ៊ូ ឆុន​នី ភេទស្រី អាយុ៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ត្បាញ្ញ​ក្រមា ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ តំណាងឱ្យ​កូន​តុងទីន ៤៦ ​នាក់​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃ​មិន​ចាំ ខែវិច្ឆិកា ឆ្នាំ​២០១៣ ជនសង្ស័យ​បានធ្វើ​មេ​តុងទីន ដែល មានកូន​តុងទីន​ទាំង អស់​ប្រហែល ១០០ ​នាក់ លេង​១១​ខ្សែ ហើយ​ខ្សែ​តុងទីន​ដេញ​រួច​មាន ៤​ខ្សែ។ ​មានកូន​តុងទីន​ខ្លះ​ដេញ​បាន​ហើយ រត់ចោលស្រុក និង​ខ្លះទៀត​មិន​បង់លុយ​ឱ្យ រួច​ជនសង្ស័យ​ក៏បាន​លួច​យកឈ្មោះ​កូន​តុងទីន​នៅ​ខ្សែ​ផ្សេងទៀត ដែល​នៅរស់ ដេញ​យកលុយ​មក​បង្វិល​សង​កូន​តុងទីន។​

    លុះដល់​ថ្ងៃទី១០​ មករា​ ២០១៧ ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​ដើមបណ្តឹង និង​កូន​តុងទីន​ដែល នៅរស់​៤៦​នាក់​ទៀត បានដឹង​រឿងហេតុ​ខាងលើ ក៏​នាំគ្នា​ឈប់​បង់លុយ​ឱ្យ​ហើយ​នាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​ក្បាលកោះ ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ តាម​នីតិវិធី ៕

adverise with khmeread

មតិយោបល់