adverise with khmeread 555

លួចម៉ូតូនិងទូរស័ព្ទនៅចុងឆ្នាំចាប់ខ្លួនបាននៅដើមឆ្នាំ

     សៀមរាប ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​សៀមរាប​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២១​មករា​ឆ្នាំ​២០១៦​នៅ​ភូមិ​ស្លក្រាម ក្រុង​សៀមរាប បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​និង​ទូរស័ព្ទ​ជនរងគ្រោះ កាលពី​ឆ្នាំមុន​។​

     ប៉ូលិស​និយាយថា បន្ទាប់​ធ្វើការ​ស្រាវជ្រាវ​ច្រើន​ខែ​ប៉ូលិស​បាន​ឈានដល់​ចាប់​មុខសញ្ញា​លួចបាន​ម្នា​ក់នៅ​ល្ងាច​ថ្ងៃទី​២១​មករា​ឆ្នាំ​២០១៦ ដែល​ករណីនេះ​បានកើត​កាលពី​យប់​ថ្ងៃ​៤​វិច្ឆិកា​២០១៥​យប់ ដោយ​ចោរ​បាន​លួច​ម៉ូតូ​១​គ្រឿង​និង​ទូរ​សព្ទ័​២​គ្រឿង​។​នៅ​ថ្ងៃទី​៥​ខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​បា​ម​ដាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​ស្លក្រាម​។​ លុះដល់​ថ្ងៃ​២១​មករា​២០១៦​ឆ្លងតាម​ការត្រួតពិនិត្យ​រដ្ឋបាល​ប៉ូលិស​ប្រទះឃើញ​ជនសង្ស័យ​ហើយ​ឃាត់ខ្លួន​តែម្តង រួមជាមួយ​វត្ថុតាង​ម៉ូត​១​គ្រឿង​និង​ទូរស័ព្ទ​១​គ្រឿង​ដែលជា​របស់​ជនរងគ្រោះ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​យឿ យៃ ភេទ​ប្រុស​ស្នាក់នៅ​ភូមិ​-​ឃុំ​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​ចំណែក​ម៉ូតូ​ឲ្យ​ជនរងគ្រោះ​បំពេញបែបបទ​មក​ទទួល​យក​វិញ ៕

adverise with khmeread

មតិយោបល់