តក់ស្លុត​!!!​ ​រថយន្ត​ធំ​បុក​ហើយ​កិន​ម៉ូតូ​ស្លាប់​បុរស ​៣​ នាក់​ស្រុក​អង្គស្នួល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើ​ឡើង​គួរឱ្យ​តក់ស្លុត​រវាង​រថយន្ត​និង ម៉ូតូ​កើ​ត​ឡើង​ថ្ងៃទី​១០​ មករា ​២០១៧​វេលា​ម៉ោង១១​ និង​៣០​នាទី​យប់ នៅ​ចំណុច​ភូមិ​ព្រៃ​ពពេល ឃុំពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​២៤-២៥ បណ្ដាលឱ្យ​ស្លាប់​៣​នាក់​ប្រុសនៅ​កន្លែងកើតហេតុ ខូចខាត​រថយន្ត​០១​គ្រឿង និង​ម៉ូតូ​០១​គ្រឿង​ទាំងស្រុង​។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​រថយន្ត​០១​គ្រឿង​ម៉ាក បិ​ឡាញ ពណ៌​ស ​ពាក់​ស្លាកលេខ ព្រះសីហនុ​3A-1203 (​របស់​​ក្រុមហ៊ុន​ហុង​លី​ហួ​)​ បើ​កបរ​ដោយ​ឈ្មោះ ​កួន វិ​ចិត្ត ​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​ស្នាក់នៅ ភូមិ​រ៉ា សង្កាត់​លេខ​២​ ខណ្ឌ​មិត្តភាព ខេត្ត
​ព្រះសីហនុ រួម​ដំណើរ​ដោយ​ឈ្មោះ ​មុំ វ​លក្ខ​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ពៅ ឃុំ​តា​ពៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

    រថយន្ត​នេះ​បើ​កបរ​មកពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច (​ភ្នំពេញ​-​ក្រុងព្រះសីហនុ​) លុះដល់​ចំណុច​ខាងលើ បាន​វ៉ា​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​០១​គឿង ម៉ាក ​MSX125 ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ លី ណា​រ៉ុង ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​អណ្តែង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល
ខេត្តកណ្តាល គ្មាន​មួក គ្មាន​កញ្ចក់ គ្មាន​ស្លាកលេខ មុខរបរ​កម្មករ​ (​ស្លាប់​)​ នៅ​កន្លែងកើតហេតុ​, ​បាន ឌុប​ឈ្មោះ តូ រ៉ូ  ភេទប្រុស​ អាយុ ២១ ឆ្នាំ ​(​ស្លាប់​) និង​ឈ្មោះ ឃឿន រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​(​ស្លាប់​) ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា ដែល​បើក​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។​

    បន្ទាប់មក​រថយន្ត ក៏​ជ្រុល​ទៅបុក​បង្គោល​ខ្សែភ្លើង របស់ EDC ​បណ្តាល​ដាច់​ខ្សែភ្លើង​និង​ប្រេះ​បង្គោល​ភ្លើង​។ ​ករណីនេះ​បណ្ដាលមកពី​អ្នកបើកប​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​នៅ​ទីប្រជុំជន​។​

    តាម​ការឆ្លើយ​របស់​អ្នកបើកបរ​ឆ្លើយថា​ខ្លួន​បាន​ហូប​ស្រាបៀរ​អស់​០៦​កំប៉ុង​។ ​ក្នុងករណីនេះ​កម្លាំង​ប៉ូលិស​ជំនាញ​បាន​វាស់វែង​បន្ត​ចាត់ការទៅតាម​នីតិវិធី៕​

Untitled 1
adverise with khmeread
Loading ad ...