ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វ៉ៃខ្នោះ​ជនសង្ស័យ ​៤ ​នាក់​ជួញដូរ​គ្រឿងញៀន​

    ឧ​ត្ត​រ​មានជ័យ ៖ ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿ​ញៀន​បាន ​២ ​ករណី​ផ្សេងគ្នា និង ឃាត់ខ្លួន​បាន ​៤​ នាក់​កាលពី​រសៀល​ថ្ងៃទី​១០ ​មករា ​២០១៧​។​

    ករណី​ទី​១-​កម្លាំង​ប៉ូលិស​ស្រុក​បន្ទាយ​អំពិល​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​ចំនួន ២​ នាក់ នៅ​ចំណុច​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧ​ត្ត​រ​មានជ័យ ​កាលពី​ថ្ងៃទី​១០ ​មករា​ ២០១៧។​

    ប៉ូលិស​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ ហើយ​ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​ថ្នាំញៀន​ប្រភេទ យ៉ាម៉ា​មេ​តំ​ហ្វេ​តា​មីន WY បាន​ចំនួន​ ២៦ ​គ្រាប់ ហើយ​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ទាយ​អំពិល​ចាត់ការ​តាម​នីតិវិធី។​

    ករណី​ទី​២- ដោយមាន​ការចង្អុលបង្ហាញ​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​ប៉ូលិស​ខេត្ត លោក​អធិការ​ប៉ូលិស​ស្រុក បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល​ថ្លា​ត ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន មួយ​ករណី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០២ នាក់ កាលពី ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧   វេលា​ម៉ោង​២ ​និង​៣០នាទី រសៀល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១- ឈ្មោះ រួន រ៉េ​ន ហៅ​ដូង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក អន្លង់វែង និង​២- ឈ្មោះ ថន ធា ហៅ ង៉ោ​ល ភេទ​ប្រុស អាយុ​ ២៣ ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ -​ស្រុក អន្លង់វែង។​

    វត្ថុតាង​ឆែកឆេរ​ដកហូត​បានរួម​មាន ម៉ា​ទឹកកក ចំនួន ៤០ កញ្ចប់​តូច​, យ៉ាម៉ា (WY) ពណ៌​ផ្កាឈូក ២ គ្រាប់​, ប្រាក់​ខ្មែរ​ចំនួន ១០២.០០០ រៀល​, ​ទូរស័ព្ទដៃ ចំនួន ១ គ្រឿង, ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា​ឌ្រី សេ​១២៥  សេរី ២០១៣ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ។ ​បច្ចុប្បន្ន​បាន​សាកសួរ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

Unnamed %286%29
adverise with khmeread
Loading ad ...