យុវ​សិស្ស​ម្នាក់​បន្ទាប់ពី​ម្តាយ​ដក​ទូរស័ព្ទ​...​ស្រាប់តែ​ឃើញ​លង់ទឹក​នៅ​ទន្លេបាទី​

    កណ្តាល ៖ មាន​ករណី​យុវ​សិស្ស​ម្នាក់​រងគ្រោះ​លង់ទឹក​ស្លាប់​ត្រូវបាន​គេ​ប្រទះឃើញ​សព​នៅ​ថ្ងៃទី​១០ ​មករា ​២០១៧ ​វេលា​ម៉ោង​៤ ​និង​៤៥​នាទី​ល្ងាច​នៅ​ចំណុច​ក្នុង​ទន្លេបាទី​ ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ចាន់ វិសាល ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​​ភូមិ​កើតហេតុ មុខរបរ​សិស្ស​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៧​ មករា​ ២០១៧​ ជនរងគ្រោះ​បាន​ខឹង​នឹង​ម្ដាយ​ដក​ទូរស័ព្ទ​ក៏​ដើរ​ចេញពីផ្ទះ មិនដឹង​ទៅណា​ហើយ​ក្រុមគ្រួសារ​បាន​ដើររក​តែ​រក​មិនឃើញ។​

    លុះដល់​ថ្ងៃ​១០ ​មករា​ ២០១៧​ វេលា​ម៉ោង​៤​ និង​៤៥​នាទី ល្ងាច​ទើប​គេ​ប្រទះឃើញ​សព​ជនរងគ្រោះ​អណ្ដែត​ទឹក​ស្លាប់​នៅក្នុង​ទឹកទន្លេ​បាទី។ ​ក្រោយមក​ក្រុមគ្រួសារ​បាន​ស្រង់​សព​យកមក​ផ្ទះ​ហើយ រាយការណ៍ ជូន​សមត្ថកិច្ច ផ្នែក​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​និង​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​សព​ឃើញថា​សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន។ ​នៅលើ​ខ្លួន​សព ពុំមាន​ស្លាកស្នាម​អ្វី​ឡើយ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Unnamed adverise with khmeread

មតិយោបល់