សង្ឃ ​២ ​អង្គ​ត្រូវបាន​ផ្សឹក​ហើយវាយខ្នោះ​បន្ទាប់ពី​ទិញ​ថ្នាំញៀន​មក​ជក់​ក្នុង​វត្ត​

    កណ្តាល ៖ ប៉ូលិស​ស្រុក​កោះធំ​បាន​បង្ក្រាប​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ករណី​ទី​២៥​កាលពី ថ្ងៃទី​១០​ មករា​ ២០១៧ វេលា​ម៉ោង​២​រសៀល​នៅ​ចំណុច ក្នុង​បរិវេណ​វត្ត​សំប៉ាន ភូមិ​សំប៉ាន ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល ឃាត់​សង្ឃ​២​អង្គ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ សឿង សុ​ផានី ភេទប្រុស អាយុ១៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ស្យា ឃុំ​វាល​ពង់ ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ ​មុខរបរ​​ព្រះសង្ឃ (​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ ខែម រ៉ា​មី ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជន​​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​មិច ឃុំ​វាល​ពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ មុខរបរ ព្រះសង្ឃ (​ឃាត់ខ្លួន​)​។​ វត្ថុតាង​ចាប់យក ១-​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ និង​២-​ទូរស័ព្ទ​ចល័ត​០១​គ្រឿង។​

    ប៉ូលិស​បន្តថា ដំបូង​សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មាន​ព្រះសង្ឃ​គង់នៅ​វត្ត​សំប៉ាន ០២ អង្គ កំពុង​ប្រើប្រាស់​(​ជក់​)​គ្រឿងញៀន នៅក្នុង​វត្ត។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ខាងលើ ហើយ​បាន​ជួប​មុខសញ្ញា​សង្ស័យ​០២​នាក់ ឈ្មោះ សឿង សុ​ផានី និង​ឈ្មោះ ខែម រ៉ា​មី នៅក្នុង​បន្ទប់​កុដិ​លោក កំពុង​នាំគ្នា​ប្រើប្រាស់​គ្រឿងញៀន។​

    ពេលនោះ​ព្រះចៅអធិការ​វត្ត​បាន​រាយការណ៍​ទៅខាង​ធម្មការ​ស្រុក រួច​បាន​ផ្សឹក​ព្រះសង្ឃ​ទាំង ០២​ អង្គ​នោះ រួច​ប្រគល់ជូន​សមត្ថកិច្ច​។ ​ជនសង្ស័យ​ទាំង ០២​នាក់ រួម​ជាមួយនឹង​ឧបករណ៍​កែច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បន្ត​ចាត់ការ​តាម​នីតិវិធី។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ខែម រ៉ា​មី និង សឿង សុ​ផានី បាន​សារភាពថា ពួកខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ជាមួយគ្នា​ប្រាកដ​មែន ដោយ​ថ្នាំញៀន​ដែល​ពួកខ្លួន​នាំគ្នា​ជក់​នោះ គឺ​ទើប​នឹង​ទិញ​ពី​ឈ្មោះ ម៉ា រ៉ា​ឌី ភេទ​ប្រុស និង​ឈ្មោះ គឹម​ហ័ង ភេទ​ស្រី ក្នុងតម្លៃ ៣០.០០០​រៀល​ប្រាកដ​មែន៕​

Unnamed %281%29 adverise with khmeread

មតិយោបល់