ភ្ញាក់ផ្អើលទៀតហើយ!!! ដល់ថ្នាក់ប្រជាពលរដ្ឋល្អចូលទៅលួចថតសកម្មភាពលេងល្បែងយ៉ាងអនាធិបតេយ្យនៅខេត្តបាត់ដំបង

    បាត់ដំបង ៖ មាន​ប្រជាពលរដ្ឋ​បាន​រិះគន់​ទៅលើ​ល្បែង​សង ដោយ​ចោទថា​សមត្ថកិច្ច​មិនមាន ចំណាត់ការ​នៅ​ចំណុច​បេ​ន្ប​ឡាន​តាក់​ស៊ី ស្ថិត​ភូមិ​ត្រពាំង​ប្រ​លឹ​ត ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​បាន​បើកដៃ​ឱ្យ​លេងល្បែង​ស៊ី​សង​បែប ខ្លា​ឃ្លោក​១​វង់​ធំ យ៉ាង​អនាធិបតេយ្យ​នៅផ្ទះ​មួយកន្លែង​ជិត​បេនឡាន​តាក់​ស៊ី នៅ​ថ្ងៃទី​៩ ​ខែមករា​កន្លងទៅ​។​

    បើតាម​សម្តី​ម្ចាស់ផ្ទះ​បានឱ្យដឹងថា គាត់​មិន​ខ្លាច​អ្នកណា​ថត​ផ្សាយ​អី​ថត​ផ្សាយ​ទៅ គាត់​មិន​ឈឺក្បាល​ទេ​ព្រោះ​គាត់​បាន​បង់លុយ​ឱ្យ​សមត្ថកិច្ច​អស់ហើយ។ ​សមត្ថកិច្ច​ក្នុងស្រុក​មិន​​ហ៊ាន​បង្ក្រាប​ឬ​ហាមឃាត់​នោះទេ ដោយសារ​តែមាន​សមត្ថ​កិច្ច​មួយចំនួន​បានមក​យក លុយ​ពី​ពួកគាត់ រួមមាន​ប៉េអឹម ប៉ូលិស​ និង​មាន​កម្លាំងយោធា​សឹក​រង​ម្នាក់​ទៀតផង សុំ​មិន​បញ្ចេញ​ឈ្មោះ​។​ ហើយក៏មានប្រជាពលរដ្ឋល្អស្នើសុំឱ្យមានវិធានការចំពោះរឿងនេះផងដែរ។

    ពាក់ព័ន្ធ​នឹង​ល្បែង​ស៊ីសង​នេះ​អ្នកកាសែត​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អធិការ​ ពេជ្រ សា​រ៉ែ​ន បានទេ នា​ព្រឹក​ថ្ងៃទី​១១​ មករា​នេះ៕

Unnamed %284%29 adverise with khmeread
Loading ad ...