Man Utd ចូលរួមប្រជែងយកកីឡាករខ្សែបម្រើ Tiemoue Bakayoko

          ក្លឹប Man Utd ​កំពុង​តែចូល​រួមក្នុហការ​ប្រជែង​យក​កីឡាករដែលពោរពេញ ដោយទេពកោសល្យ Tiemoue Bakayoko​ របស់​ក្លឹប AS Monaco ។ កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ត្រូវ​បាន​លោក Jose Mourinho ចាត់ទុក​ថា ជា​ជម្រើសដ៏ល្អ​ដើម្បី​​ពង្រឹ​ង​តំបន់​បម្រើ​របស់​​ Man Utd ខណ:លោក Mourinho មានគម្រោង​កសាង​ក្រុម​ Man Utd ​ឲ្យ​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​ចំណោម​ក្រុម​កំពូល​នៅ​តំបន់​អឺរ៉ុប​ ។

          ចំណែកលោក Pep Guardiola និង​លោក Antonio Conte ក៏កំពុង​ចាប់​អារម្មណ៍​នឹង​កីឡាករ​រូបនេះផងដែរ។

          ជារឿយៗ​ Bakayoko បាន​អភិវឌ្ឍនខ្លួន​ទៅជា​កីឡាករ​ម្នាក់ក្នុង​ចំណោម​កីឡាករ​ដែលមាន​ទេពកោសល្យ​បំផុត​នៅ​តំបន់​អឺរ៉ុប។ ការចាប់អារម្មណ៍​​ច្រើន​មក​លើ​ Bakayoko ធ្វើ​ឲ្យ​ក្លឹប AS Monaco ត្រូវពិចារណា​ឡើង​វិញថា ​នឹង​មិនលក់​កីឡាកររូបនេះ​នៅ​ខែមករា​នេះទេ៕

Bakayoko adverise with khmeread
ប្រភព៖ Mirror

មតិយោបល់