ទិញ​ថ្នាំញៀន​ពី​ម្តុំ​ពេទ្យរុស្ស៊ី​ទៅ​លក់​នៅ​ស្រុក​កោះធំ​ជាប់​ខ្នោះ​ ២ ​នាក់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​កោះធំ​បាន​បង្ក្រាប​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​​ញៀន​ករណី​ទី​២៦ កាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលា​ម៉ោង​១ ​និង​៣០​នាទី​រសៀល នៅ​ចំណុច​ភូមិ​សំប៉ាន ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល ឃាត់ខ្លួន​២​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​គឺ​១-​ឈ្មោះ ផុន ម៉ា​រ៉ា​ឌី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ឬ​ស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ ហួរ គឹម​ហ័ង ភេទ​ស្រី អាយុ ២៥ ​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ បុសខ្នុ​​រ ឃុំ​បុសខ្នុ​រ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក៖ ​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)០៣​កញ្ចប់​តូច, ២-​កាបូបស្ពាយ​ចំនួន ០១, ៣-​ទូរស័ព្ទដៃ​០៣​គ្រឿង, ៤-​ឧបករណ៍​កែច្នៃ សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    ប៉ូលិស​បន្តថា ដំបូង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ​ ​បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខ្លួន​គ្រប់គ្រង​។ ភ្លាមនោះ​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មាន​សកម្មភាព​​លក់ និង​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

    ពេលនោះ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ បាន​ជួប​មុខសញ្ញា​សង្ស័យ ០២​ នាក់​ឈ្មោះ ផុន ម៉ា​រ៉ា​ឌី ភេទ​ប្រុស និង​ឈ្មោះ ហួរ គឹម​ហ័ង ភេទ​ស្រី កំពុង​ជិះ​ម៉ូតូ ហើយ​បាន​ហៅ​ឱ្យ​ឈប់​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​០៣ កញ្ចប់​តូច នៅក្នុង​កាបូបស្ពាយ​រប​ស់ ហួរ គឹម​ហ័ង​។​

    សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង ០២​ នាក់ រួមជាមួយ​ថ្នាំញៀន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​សាកសួរ​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

    តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង ០២ ​នាក់​បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ ០៣ កញ្ចប់​តូច​ខាងលើនេះ គឺ​ពិតជា​របស់ខ្លួន​ទុក​លក់ និង​ចែកចាយ​បន្ត​ឱ្យគេ ប្រាកដ​មែន ហើយ​ថ្នាំញៀន​នោះ​គឺ​ពួកខ្លួន​ទិញយក​មកពី​ឈ្មោះ លូ ភេទ​ប្រុស អាយុ​ប្រហែល ២៧​ ឆ្នាំ ជនជាតិខ្មែរ នៅ​ម្ដុំ​ខាងមុខ​មន្ទីរពេទ្យ​រុស្សី រាជធានី​ភ្នំពេញ​៕

Unnamed %285%29 adverise with khmeread

មតិយោបល់