Chelsea ត្រៀមខ្លួនផ្ទេរខ្សែប្រយុទ្ធ Llorente ដោយបញ្ចូន Batshuayi ជាថ្នូរទៅឲ្យ Swansea

          ខ្សែប្រយុទ្ធ Michy Batshuayi អាចនឹង​ចាកចេញទៅ​ចូល​រួម​ជា​មួយ​ក្លឹប​ Swansea ខណ:ពេល​ Chelsea កំពុង​ព្យាយាម​សម្រេចកិច្ច​ព្រមព្រៀ​ង​ផ្ទេរ​កីឡា ករ Fernando Llorente ពី Swansea នៅ​ខែមករា​នេះ​។

          បន្ទាប់ពី​ផ្ទេរមក​កាន់​ Chelsea ​ក្នុង​តម្លៃ​៣៣​លានផោន​ Batshuayi គ្មាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ទេ​ ក្រោម​ការដឹកនាំ​របស់​លោក Antonio Conte បើទោះបីជា​រក​បាន​គ្រាប់​បាល់​ អំឡុ​ងពេល​ប្រកួត​ឈ្នះ​៤-១ លើ​ក្រុម Peterborough ក៏ដោយ។

          កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​វ័យ២៣​ឆ្នាំ​រូបនេះមិនអាច​ធ្វើ​ឲ្យ​លោក Conte ពេញចិត្ត​ទេចាប់តាំងពី​ចាកចេញពី​ក្លឹប Marseille ដែល​នៅពេលនេះ គ្រូបង្វឹក​អ៊ី តាលី​រូបនេះ​ត្រៀម​នឹង​ជួប​គ្នា​ឡើង​វិញ​ជាមួយ​នឹងកីឡាករអេស្ប៉ាញ​ Llorente ។

          Llorente រក​បាន​៦​គ្រាប់ក្នុង​ចំណោម​ការបង្ហាញ​មុខ​១៧​លើក​ឲ្យ​ក្រុម​ Swansea នៅ​រដូវ​កាល​នេះ​ ប៉ុន្តែ​លោក Conte នៅ​តែ​ចង់​នាំ​យក​ខ្សែប្រយុទ្ធ​រូប នេះ​មក​គាំទ្រ​ដល់ខ្សែប្រយុទ្ធ Diego Costa។​ គេជឿថា គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​មាន​បំណង​បញ្ចូន Batshuayi ទៅ​ពហុកីឡាដ្ឋាន Liberty Stadium វិញ​៕

adverise with khmeread