អាជីពនៅ Chelsea របស់ John Terry អាចនឹងបញ្ចប់បន្ទាប់ពីត្រូវអាជ្ញាកណ្តាលបណ្តេញចេញ

          អាចនិយាយបានថា សុបិន​អាក្រក់​របស់ John Terry បាន​ក្លាយជា​ការពិត​ហើយ​កាល​ពី​ថ្ងៃអាទិត្យ។

បន្ទាប់ពី​ចំណាយ​ពេល​​ជា​កីឡាករ​បម្រុ​ងអស់រយៈ​ពេល​ដ៏យូរ​ កីឡាករ​​ចាស់វស្សារូបនេះបាន​បង្ហាញខ្លួនលើក​ជាថ្មី​ជាមួយ​ក្រុម​ជម្រើស​ដំបូងរបស់ Chelsea ប៉ុន្តែ​ត្រូវ​បាន​អាជ្ញា​កណ្តាល​បណ្តេញ​ចេញ​។ វាហាក់ដូចជាការ​ឈាន​ទៅរក​ទីបញ្ចប់​នៃអាជីព​របស់​ Terry ជាមួយ​ក្លឹប Chelsea។

វាពិតជា​ពិបាក​នឹង​ស្តាអាជីពឡើងវិញណាស់ នៅពេល​អ្នក​ឈាន​ចូល​ដល់​វ័យ​ជ្រេបន្តិចហើយនោះ។ ខណៈ​ពេល​ក្រុម​ Chelsea បាន​បំបែក​ឯតទគ្គកម្ម​ឈ្នះ​ជាប់​ៗគ្នា​រហូតដល់១៣ប្រកួតនោះ Chelsea មិន​បាន​ដាក់​ឲ្យ Terry លេងយូរមក​ហើយ​នៅ​រដូវ​កាល​នេះ។

ដូច្នេះការបណ្តេញចេញនេះ ហាក់ដូចជា​គ្មាន​ការយោគយល់ចំពោះ Terry បន្តិចសោះ។ Terry មិន​ទាន់​ទទួល​បានសញ្ញានៃការចរចាកិច្ច​សន្យាជាមួយ Chelsea ​ថ្មីនៅឡើយ​ទេ៕

Terry 1 adverise with khmeread

មតិយោបល់