បុរស​ម្នាក់​បើក​ម៉ូតូ​ធ្លាក់​ប្រឡាយ​ផ្ទប់​នឹង​ដើមឈើ​ស្លាប់​ភ្លាម​ៗ

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​បណ្តាល​ឱ្យស្លាប់​កើតឡើង​នៅ​ថ្ងៃទី​១០ ​មករា​ ២០១៧ ​វេលា​ម៉ោង៨ ​និង​១៥​នាទី​យប់​នៅ​ចំណុច​លូ​ភូមិ​ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា គុប​ជ្រុង​ពណ៌​ខៀវ ពាក់ស្លាកលេខ ភ្នំពេញ​ 1G-1087 ​បើកបរ​ដោយ​ឈ្មោះ ​គឹម ចាន់​ធឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ដុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ គ្មាន​មួក គ្មាន​កញ្ចក់ មុខរបរ កម្មករ​ដែល​បើក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង។​

    លុះ​មកដល់​ចំណុច​ខាងលើ បាន​បើក​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយ​បោក​ផ្ទប់​និង​ដើមឈើ​បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ ខូចខាត​ម៉ូតូ​០១​គ្រឿង សព​បាន​ប្រគល់ជូន​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread