samsung-banner
adverise with khmeread

ឃើញ​ប៉ូលិស​លេប​ថ្នាំញៀន​ចូលក្នុង​ពោះ!!!

Untitled 1

    កណ្តាល ៖ ប៉ូលិស​ស្រុក​ល្វាឯម​បាន​បង្ក្រាប​ការប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀ​ញៀន​ករណី​ទី២៤​ កាលពី​ថ្ងៃទី​១០​ មករា​ ២០១៧ វេលា​ម៉ោង​៤​ និង​៣០​នាទី ល្ងាច​ចំណុច​ស្ពានមុខ​វត្ត​បន្ទាយ ភូមិ​អរិយ​ក្សត្រ ឃុំអរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​ឃាត់​បាន​២​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ​ ទូច ប្រុស​ទីន ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ព្រែក​តា​អុង​ទី​៣ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ​និង​២-​ឈ្មោះ ​ឈិន សុខ​ចាន់ ភេទប្រុស អាយុ​ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ព្រែក​តា​អុង​ទី​២ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល។ វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​កន្លះ កញ្ចប់​តូច និង​២-​ដែកកេះ​ចំនួន ០១។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​អរិយ​ក្សត្រ​ដោយ​កំណត់​បាន​មុខសញ្ញា​បានដាក់​កម្លាំង​ត្រួតពិនិត្យ​នៅ​ចំណុច​ស្ពានមុខ​វត្ត​បន្ទាយ​បានឃើញ​មុខសញ្ញា​សមត្ថកិច្ច បាន​ឃាត់​ឆែកឆេ​រកឃើញ​ម្សៅ​ក្រាម​ស​ថ្លា​នៅសល់​បន្តិច​ក្នុង​កញ្ចប់​តូច​។​

    តាម​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា ពេល​ខ្លួន​ឃើញ​សមត្ថកិច្ច​ក៏បាន​​លេបថ្នាំ​ចូលទៅក្នុង​ពោះ ហើយ​ក្រវាត់ចោល​ថង់​។ ប៉ូលិស​បាន​ឃាត់ខ្លួន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់