រុស្ស៊ី​នឹង​ហាមឃាត់​ការលក់​បារី​ដល់​មនុស្ស​ដែល​កើត​ក្រោយ​ឆ្នាំ​២០១៥ ខណៈ​ពូ​ទីន​ប្តេជ្ញា​ប្រែក្លាយ​រុស្ស៊ី​ទៅជា​ប្រទេស​គ្មាន​បារី​មុនគេ​

    ​រុស្ស៊ី​នឹង​ហាមឃាត់​នរណា​ដែល​កើត បន្ទាប់​ឆ្នាំ ២០១៥ ពី​ការទិញ​បារី ដែលជា​គ្រោងការ​រយៈពេល​វែង​ដើម្បី​លុបបំបាត់​ការជក់បារី​ក្នុងប្រទេស​រុស្ស៊ី​។​

​    ​សំណើ​នេះ ដែលមាន​ការគាំទ្រ​ពី​អ្នក​ស្រឡាញ់​សុខភាព និង​ប្រធានាធិបតី​មិនដែល​ជក់បារី Putin នឹង​ធ្វើឱ្យ​ប្រទេសរ​ស្ស៊ី​ក្លាយជា​ប្រទេស​ទីមួយ​ក្នុង​ពិភពលោក​បំបាត់​ថ្នាំជក់​ទាំងស្រុង​។​

​    ​រៀងរាល់ឆ្នាំ ប្រជាជន​រុស្ស៊ី​បាន​ស្លាប់ ៤០ ម៉ឺន​នាក់​ដោយសារ​ជំងឺ​ទាក់ទង​នឹង​ការជក់បារី ប៉ុន្ដែ​ភ្នាក់ងារ​សារព័ត៌មាន Tass បាន​និ​យ​យា​ថា ចំនួន​អ្នក​ជក់បារី​បាន​ធ្លាក់ចុះ​ពី ៤១ ទៅ ៣១ ភាគរយ​ត្រឹមតែ ១០ ឆ្នាំ ប៉ុណ្ណោះ​។​

​    ​ប្រធានាធិបតី​រុស្ស៊ី​លោក Putin និង​អ្នកផ្ដល់​ប្រឹក្សា​របស់គាត់​ចង់​លុបបំបាត់​ទម្លាប់​អាក្រក់​នេះ ដែល​មិន​ត្រឹមតែ​មិនល្អ​សម្រាប់​រុស្ស៊ី​នោះទេ ប៉ុន្ដែ​វា​ក៏មាន​ផល​អាក្រក់​ដល់​សេដ្ឋកិច្ច​រុស្ស៊ី​ផងដែរ​។​

​    ​ការជក់បារី​បាន​ក្លាយជា​ប្រពៃណី​មួយ​ដ៏​ពេញនិយម​ក្នុងប្រទេស​រុស្ស៊ី ប៉ុន្ដែ​ថ្នាំជក់​មិនមាន​ការដាំដុះ​នៅ​ប្រទេស​នេះ​ទេ​ចាប់តាំងពី​សម័យ​សូ​វៀត​មកម្ល៉េះ ប៉ុន្ដែ​វា​ត្រូវបាន​នាំចូល​មកពី​ប្រទេស​ដូចជា គុយបា ហ្ស​ក​ហ្ស៊ី និង​អាស៊ី​កណ្ដាល​មកវិញ​ទេ​៕

ប្រភព៖បរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់