ប៉ូលិស​បង្ក្រាប​ទីតាំង​ល្បែង​ហ្កេ​ម​បាញ់​ត្រី​ចំនួន​ ២ កន្លែង​នៅ​ក្រុង​បាត់ដំបង​

    បាត់ដំបង ៖ ប៉ូលិស​ខេត្តបាត់ដំបង​បាន​ចុះបង្ក្រាប​ករណី ល្បែង​ហ្កេ​ម​បាញ់​ត្រី​ចំនួន​​ ២ កន្លែង​នៅ​ចំណុច​ក្រុមទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​និង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលា​ម៉ោង​២ ​និង​១០​នាទីរសៀល​ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ៥ ​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ស៊ាំ វៃ​ឃឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​សង្កាត់​ស្វាយប៉ោ ក្រុង​និង​ខេត្តបាត់ដំបង ជា​មេការ ២-​ឈ្មោះ សៀ ចាន់ថុល ភេទ​ប្រុស អាយុ​២៧ ឆ្នាំ រស់នៅ​ភូមិឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​, ៣-​ឈ្មោះ យ៉​ត លី ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ រស់នៅ​វត្ត​លៀប សង្កាត់​ចំការ សំរោង ក្រុង​និង​ខេត្តបាត់ដំបង​, ៤-​ឈ្មោះ ជ័រ មុនី ភេទ​ប្រុស​ អាយុ៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុង​និង​ខេត្ត​ប៉ៃលិន​ និង៥-​ឈ្មោះ ជួន មិ​ត្យ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុងនិង​ខេត្តបាត់ដំបង​។​ សម្ភារៈ​តាង​ដកហូត​មាន​
​ទូ​បាញ់​ត្រី​ចំនួន​ ០២ ​ទូ​។​

    ចំពោះ​វត្ថុតាង​ត្រូវបាន​ដក ហូត​ និង​ជនសង្ស័យ កំពុងធ្វើការ​សាកសួរ ស្រាវជ្រាវ នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត និង​ចាត់ការ បន្ត​តាម​នីតិវិធី​៕​

Unnamed %281%29
adverise with khmeread
Loading ad ...