បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មាន​បង្កប់​គ្រឿងញៀន​ឃាត់​មនុស្ស ​៦ ​នាក់​នៅ​ក្រុង​បាត់ដំបង​

    បាត់ដំបង ៖ ប៉ូលិស ការិយាល័យ​ប្រឆាំង​គ្រឿងញៀន, ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទ​ល្មើស និង​កម្លាំង​បង្ការ​បង្ក្រាប​ចុះ​ធ្វើ​ការត្រួតពិនិត្យ​នៅ​ទីតាំង​ខា​រ៉ា​អូ ខេ​មួយកន្លែង​ដែល​បានផ្តល់​ទីកន្លែង​ឱ្យ​ប្រើប្រាស់​និង​រក្សាទុក ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុស ច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី ហើយ​បាន​ចុះទៅ​បិទ​ផ្អាក​អាជីវកម្ម​កាលពី​រសៀល​ថ្ងៃទី​១០​ មករា ​២០១​៧។​

    ហាង​ខា​រា​អូ​ខេ​នោះ​មាន ឈ្មោះ ដឺ​សោ​ន​ហ្វា​មី​លី (The Sound Family KTV) ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក្នុងនោះ​បានធ្វើ​ការឃាត់​ខ្លួន​មនុស្ស​ចំនួន ០៦​ នាក់​កាលពី​យប់​ថ្ងៃទី​៩​ មករា ​២០១៧​កន្លងទៅនេះ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១ -​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ​រស់នៅ​ភូមិ​១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង, ២ -​ឈ្មោះ ថៃ នរ​ពិ​ទូ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំ​ពេញ, ៣ -​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ​រស់នៅ​ភូមិ១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង, ៤ -​ឈ្មោះ ហាប់​សុ​វត្ថ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ក្រុង​បាត់ដំបង, ៥ -​ឈ្មោះ អោក រតនៈ​ប៊ុ​ណ្ណិ​កា ភេទ​ស្រី អាយុ ២៧ ឆ្នាំ រស់នៅ​សង្កាត់បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ និង​៦ -​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ ២៩ ឆ្នាំ រស់នៅ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​រកឃើញ​ថ្នាំញៀន​ប្រភេទ Ketamene k ទម្ងន់ ០,៨៨​ ក្រាម​,​ ពុ​ម្ភ​សម្រាប់​កែច្នៃ​ថ្នាំញៀន​អ៊ិច​ស្តា​ស៊ី ចំនួន ០២, ​ថ្នាំ​ងុ​យ​ដេក Diazepam អំពូល ចំនួន ០២ អំពូល Diazepam គ្រាប់​ចំនួន ១៦​បន្ទះ​,​ ដែក​កែស​ចំនួន ០៣ និង​គម្រប​ដប​កែច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន ០១,​ បំពង់​ទុយោ​សម្រាប់​បឺត​ចំនួន ០១ ដុំ ថង់​សម្រាប់​ច្រក​ថ្នាំញៀន ក្រដាស់​អាលុយមីញ៉ូម​ចំនួន ០១ ដុំ​ និង​សំបក​ថ្នាំ​មួយចំនួន។​

    ជនសង្ស័យ​ និង​វត្ថុតាង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​តាមច្បាប់។ នៅ​រសៀល​ថ្ងៃទី១០​ ខែមករា ​ឆ្នាំ​២០១៧ ​នេះ​អយ្យការ​អម​សាលា​ដំបូង​ខេត្តបាត់ដំបង ដែលមាន លោក​ព្រះរាជ អាជ្ញា​រង ប៉ង់ ចាន់​សុ​យុ​ទ្ឋា​រា បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​និង​អាជ្ញាធរ​ពាក់​ព័​ន្ធ​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​ខាង លើ មិនឱ្យ​ដំណើរការ​អាជីវកម្ម​ដោយ​រង់ចាំ​ការ ស្រាវជ្រាវ ស៊ើ​ប​អង្កេត​បន្ត​៕

Unnamed %282%29
adverise with khmeread
Loading ad ...