ម្នាក់​ចូល​លួច​,​ ម្នាក់​យាមផ្លូវ​...​លួច​ម៉ូតូ​បាន​ហើយ​ជួប​ប៉ូលិស​ជាប់​ខ្នោះ​ទាំង​២​នាក់

    ភ្នំពេញ ៖ ជនសង្ស័យ ​២ ​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​លួច​ម៉ូតូ​នៅ​ថ្ងៃទី​១១​ មករា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​២ ​និង​២០​នាទី​រំលងអធ្រាត្រ​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវ​១៨៣​ភូមិ​២ សង្កាត់​ទំនប់ទឹក ខ​ណ្ឌ​ចំការមន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ លី កុសល ហៅ​ជា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ឌ​មានជ័យ​​ និង​ទី​ពីរ​ឈ្មោះ ​ចាន់ ឌី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ឌ​មានជ័យ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​ជា គឹម​ឆេង ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ស្នាកនៅ​កន្លែងកើតហេតុ​ខាងលើ​។​

    ប៉ូលិស​បន្តថា មុនពេល​លួច​ជនល្មើស​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ ​1P-1065 ធ្វើ​សកម្មភាព ដោយ ឈ្មោះ ​លី កុសល ​ជា​អ្នក​ចូល​លួច​,​ ចំណែក​ ចាន់ ឌី ជា​អ្នក​ឈរ​ចាំមើល​ផ្លូវ​។​ ពេល​ជនល្មើស​បណ្តើរ​ម៉ូតូ​របស់​ជនរងគ្រោះ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍ឃាត់ខ្លួន​ជាក់ស្តែង​រួម​នឹង​ម៉ូតូ​ជនរងគ្រោះ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ សេរី២០០៨​ ស្លាក​លេខ​ភ្នំពេញ 1AD-2469 ​បានធ្វើ​ការដកហូត​នឹង​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​។​

    ជនល្មើស​ទាំងពីរ​នាក់​ខាងលើ​បញ្ជូនមក​ខ​ណ្ឌចាត់ការ​តាមច្បាប់​៕

adverise with khmeread