បងប្អូន​ណាខ្លះ​បាត់​យានយន្ត​សូម​ពិនិត្យមើល​ស្លាក​លេខ​ម៉ូតូ ១០១​បន្ទះ​, ​ស្លាក​លេខ​រថយន្ត​២​បន្ទះ​...

    កណ្តាល ៖ កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល បញ្ជូន​ចោរ​ទៅ​តុលាការ​កាលពី​ថ្ងៃទី​១០​ មករា ​២០១៦ បន្ទាប់ពី​បង្ហាញមុខ​ និង​វត្ថុតាង​ស្លាក​លេខ​ម៉ូតូ ១០១ ​បន្ទះ ស្លាក​លេខ​រថយន្ត ២ ​បន្ទះ កូនសោរ​ម៉ូតូ ២៥ បន្ទះ​កុង​ទ័​រ​ម៉ូតូ ៥ ​បន្ទះ ប្រដាប់​កឹ​ប ប្រដាប់​កែច្នៃ​ឈូស​លេខ​ម៉ូតូ​មួយចំនួន គ្រាប់​អាវុធខ្លី ២០​ គ្រាប់ ប័ណ្ណ​សំគាល់​យានយន្ត ៤៨ ​សន្លឹក អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ១៣ ​សន្លឹក និង​បណ្ណ​បើកបរ ៣​ សន្លឹក​។​

    មន្ត្រី​អាវុធ​ហ្ថ​បានឱ្យដឹងថា កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​ការិយាល័យ​ជំនាញ​ចំណុះ​បញ្ជាការដ្ឋាន អង្គភាព​កងរាជអាវុធហត្ថ​ក្រុង ស្រុក ត្រូវ​ស្វះ​សែ្វ​ងរ​ក​បទល្មើស និង​បង្ក្រាប​បទល្មើស ជាក់ស្តែង​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គឹម សុខ​សំណាង ហៅ យ៉យ ភេទប្រុស អាយុ​៣៨​ឆ្នាំ ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន និង​ករណី​លួច​។ បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​រួចមក ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​

    ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជាច្រើន​ដង​មកហើយ ហើយ​បាន​យក​ម៉ូតូ​ទាំងនោះ ទៅ​លក់​ឱ្យ ឈ្មោះ សុំ សៀ​ប រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។​

    ដោយ​ទទួលបាន ការអនុញ្ញាត ពី​ព្រះរាជអាជ្ញា​ខេត្តកណ្តាល និង​ព្រះរាជអាជ្ញា​ខេត្តតាកែវ ព្រមទាំង​មានការ​ចូល​រូ​ម​ពី​អាជ្ញាធរ​មូលដ្ឋាន កម្លាំង កងរាជអាវុធហត្ថ ខេត្តតាកែវ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ទូច អ៊ី​ណាន បាន​បន្ត​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុំ សៀ​ប នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​ទិញ​-​លក់​ម៉ូតូ​ខុសច្បាប់ និង​ដាប់​ឈូស​លេខ​ម៉ូតូ​ខុសច្បាប់ ។​

    ជនសង្ស័យ​ឈ្មោះ សុំ សៀ​ប ​បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​រកស៊ី​ទិញ លក់​ម៉ូតូ ដាប់​ឈូស​លេខ​ខុសច្បាប់ អស់​រយៈពេល​២​ឆ្នាំ​មកហើយ រាល់​ម៉ូតូ​ដែល​គេ​យកមក​លក់​ឱ្យ​យ​ខ្លួន​ជា​ម៉ូតូ​ឆបោក លួច ប្លន់ ហើយ​ពុំមាន​ធ្វើលិខិត​ស្នាម​អ្វី​ទាំងអស់​។​

    លោក​វរៈសេនីយ៍ទោ ពក សាង បានឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល​បាន​ដកហូត​វត្ថុតាង​រួមមាន ស្លាក​លេខ​ម៉ូតូ ១០១​ បន្ទះ, ស្លាក​លេខ​រថយន្ត ២​ បន្ទះ, កូនសោរ​ម៉ូតូ ២៥ បន្ទះ, ​កុង​ទ័​រ​ម៉ូតូ ៥​បន្ទះ, ប្រដាប់​កឹ​ប, ប្រដាប់​កែច្នៃ​ឈូស​លេខ​ម៉ូតូ​មួយចំនួន, គ្រាប់​អាវុធខ្លី ២០​ គ្រាប់, ប័ណ្ណ​សំគាល់​យានយន្ត ៤៨​ សន្លឹក, អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ១៣​ សន្លឹក និង​បណ្ណ​បើកបរ ៣​សន្លឹក​។​

    លោក​វរៈសេនីយ៍ទោ ពក សាង បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ម៉ូតូ កាត​គ្រី អត្តសញ្ញាណប័ណ្ណ មក​ដាក់ពាក្យ​បណ្តឹង​នៅ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ សុំ សៀ​ប បន្ថែមទៀត ក្នុង​ការកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី​៕

Unnamed %283%29 adverise with khmeread

មតិយោបល់