តារា​ល្បី​ជាច្រើន​រួមទាំង លោក DiCaprio ស្រក់​ទឹកភ្នែក ពេល​ចែក​បន្ត​វីដេអូ "Yes We Can" របស់លោក Obama ខណៈ​ប្រធានាធិបតី​នេះ​ថ្លែង​លា​ជា​លើកចុងក្រោយ​

    ​គ្មាន​ពាក្យ​អ្វី​ល្អជា​ពាក្យ​បី​ម៉ាត់​របស់លោក Obama គឺ "Yes We Can" (​មែនហើយ យើង​អាច​ធ្វើបាន​)​។ វា​ត្រូវបាន​ប្រើប្រាស់​ដំបូង​នៅ New Hampshire ក្នុង​ឆ្នាំ ២០០៨ ដែលជា​ឃ្លា​ដ៏​ពេញនិយម​មួយ បានធ្វើឱ្យ​លោក​យកឈ្នះ​ចិត្ត​អ្នកបោះឆ្នោត​។​

​    ​ដោយ​ចាក​ចេញពី​ដំណែង​ប្រធានាធិបតី​ក្រោយ​កាន់កាប់​អស់​៨​ឆ្នាំ សេត​វិមាន​បាន​ចែករំលែក​វីដេអូ​អតីត​ប្រធានាធិបតី​រូបនេះ​ជាមួយនឹង​ឃ្លា​មិនអាច​បំភ្លេចបាន "Yes we can" របស់លោក Obama​។​

​    ​ក្នុង​វីដេអូ​នោះ​មាន​រូបភាព​ទាក់ទង​នឹង​សកម្មភាព​សង្គម និង​ក្មេងៗ ភាពជោគជ័យ​របស់លោក Obama ពេល​កាន់ដំណែង​។ នៅ​ថ្ងៃ​ចាក​ចេញពី​ដំណែង​តារា​ហូលីវូដ និង​តារាចម្រៀង​ល្បី​របស់​អាមេរិក​ដូចជា Leonardo DiCaprio, Tom Hanks, Ellen DeGeneres, Jerry Seinfield, John Legend, Kerry Washington, Samuel L Jackson និង​តារា​ជាច្រើន​ទៀត​ចែករំលែក​ការចងចាំ​ដ៏​អស្ចារ្យ​របស់លោក Obama ដែល​ធ្វើឱ្យ​ពួកគេ​ចេះ​និយាយ​ពាក្យ "Yes we can" នេះ​។​

​    ​តារាចម្រៀង​លោក John Legend បាន​និយាយថា "​ខ្ញុំ​មិនដែល​យំ​ពីមុនមក​ទេ ចាប់តាំងពី​លទ្ធផល​បោះឆ្នោត​"​។​

​    ​តារា​សម្ដែង​និង​ម្ចាស់​ពាន់រង្វាន់​អូ​ស្កា​រលោក DiCaprio បាន​និយាយថា "​នៅពេល​ខ្ញុំ​នៅ UN ខ្ញុំ​បានឮ​ប្រធាន​ធិបតី​និយាយថា អាកាសធាតុ​ផ្លាស់ប្ដូរ​គឺជា​បញ្ហា​សំខាន់បំផុត​ដែល​ត្រូវ​ប្រឈមមុខ មិន​ត្រឹមតែ​ជំនាន់​នេះ​ទេ ថែមទាំង​ជំនាន់​ក្រោយៗ​ទៀត​"​។​

​    ​ក្នុង​វីដេអូ​រួមមាន​មនុស្ស​ជាច្រើន​បាន​បកស្រាយ​ថា​តើ​លោក Obama ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​បែបណា អំឡុងពេល​គាត់​ជា​ប្រធានាធិបតី​។ មនុស្ស​បានលើកឡើង​ពី​ការលើកកម្ពស់​អំពើហិង្សា​ផ្លូវភេទ​រហូតដល់​មង្គល​ការ​ភេទ​តែមួយ និង​សិទ្ធិ​ប្ដូរ​ភេទ និង​ការចងចាំ​ជាច្រើន​ទៀត​មិនអាច​បំភ្លេចបាន​។​

​    ​ចុងក្រោយ​លោក Obama នឹង​ផ្ដល់​កិច្ចសំភាសន៍​ក្នុងនាម​ជា​ប្រធានាធិបតី​ចុងក្រោយ​នៅ​ទីក្រុង​កំណើត​របស់គាត់​នៅ​ថ្ងៃ​អង្គារ​ផងដែរ​៕

 

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់