0

តារាចម្រៀង Miley Cyrus រៀបចំ​គម្រោង​រៀបការ​ជាមួយ​តារា​សម្តែង Liam Hemsworth ម្តងទៀត​

នេះ​ជា​រឿង​មួយ​ដែល​បាន​កើតឡើង​ចំពោះ​តារាចម្រៀង Miley Cyrus រួច​ម្តងមកហើយ ព្រោះ​នាង​ធ្លាប់​បានឃើញ​ចិញ្ចៀនពេជ្រ​ភ្ជាប់ពាក្យ​ដ៏​ចែងចាំង​មួយ​នេះ​ពី​លោក Liam Hemsworth ជូន​ឲ្យ​នាង​កាលពី​អំឡុង​ខែមិថុនា​ឆ្នាំ ២០១២​។​

​នាពេល​បច្ចុប្បន្ន​ប្រភពព័ត៌មាន​ប្រចាំថ្ងៃ​របស់​ទស្សនា​វ​ដ្តី usmagazine បាន​ទទួលស្គាល់ថា​អតីត​គូស្នេហ៍​ទាំងពីរ​នេះ​មិន​ត្រឹមតែ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយគ្នា​ឡើងវិញ​ម្តងទៀត​នោះទេ ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​ថែមទាំង​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​ម្តងទៀត​ជា​ផ្លូវការ​ទៀតផង​។​

Miley និង Liam ក៏បាន​និយាយថា​ពួកគេ​នឹង​រួមរស់​ជាមួយគ្នា បន្ទាប់ពី​បាន​និយាយ​ត្រូវរ៉ូវ​គ្នា​ឡើងវិញ​ម្តងទៀត​កាលពី​ខែមេសា​ឆ្នាំមុន​ក្រោយពី​បែកបាក់​គ្នា​នា​អំឡុង​ឆ្នាំ​២០១៣ កន្លងទៅ​។​

ពាក្យ​ចចាមអារ៉ាម​បានចាប់ផ្តើម បន្ទាប់ពី​គេ​បានឃើញ Miley និង Liam វិលត្រឡប់​មកវិញ​ជាមួយគ្នា​បន្ទាប់ពី​បាន​លំហែកាយ​ជាមួយគ្នា​អំឡុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ក្នុងប្រទេស​អូស្ត្រាលី​ដែលជា​ប្រទេស​កំណើត​របស់ Liam​។​

បន្ទាប់ពី​បាន​សម្តែង​រួមគ្នា​ក្នុង​រឿង The Last Song អ្នក​ទាំងពីរ​ចាប់ផ្តើម​ទាក់ទង​ស្រឡាញ់គ្នា​នៅ​ខែមិថុនា ឆ្នាំ​២០១២​។ តែ​ពួកគេ​បាន​យល់ព្រម​ចែកផ្លូវ​គ្នា​វិញ​នា​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៣៕

 

ប្រភព៖ មេត្រូ

មតិយោបល់