ប្រើ​ធម៌​ត្រជាក់​ផង​...​ប្រើ​ធម៌​ក្តៅ​ផង​...​ករណី​គ្រឿងញៀន​

    កំពត ៖ ក្រៅពី​វិធានការ​បង្ក្រាប ប៉ូលិស​ស្រុក​បន្ទាយមាស បាន​កោះហៅ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន មក​សាកសួរ​ព័ត៌មាន និង​ធ្វើ​ការអប់រំ ចុះកិច្ចសន្យា និង​អញ្ជើញ​ឪពុក​-​ម្តាយ បងប្អូន ធានា​យកទៅ​មណ្ឌល​កែប្រែបាន​ចំនួន ០២ ​នាក់ នៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង២ ​និង​៣០​នាទី​រសៀល។​

    ប៉ូលិស​និយាយថា មុខសញ្ញា​ប្រើ​ថ្នាំញៀន​រួមមាន ១.​ឈ្មោះ ឈុន ឡុង ភេទ​ប្រុស អាយុ ២២​ ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស និង​២.​ឈ្មោះ សុខ ប៊ុន​ឡា ភេទ​ប្រុស អាយុ ២៥ ​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស។ អ្នក​ទាំងពីរ​យល់ព្រម និង​ធ្វើ​កិច្ចសន្យា​ខាងលើ ដើម្បី​កែខ្លួន៕

Untitled 1
adverise with khmeread
Loading ad ...