ក្រុមហ៊ុន​តូច​មិន​ល្បី​សោះ​យក ឧបករណ៍​បូមទឹក​ដោះ​មក​តាំង​បង្ហាញ​នៅ​ពិព័រណ៍​បច្ចេកវិជ្ជា CES ២០១៧ ឈ្នះ​ពាន​ពីរ​

    ​នៅពេល​ដាក់តាំង​ពិព័រណ៍ CES ២០១៧ កាលពី​សប្ដាហ៍​មុន គ្មាន​នរណាម្នាក់​ចាប់អារម្មណ៍​ឧបករណ៍​ស្មា​ត​បូម​ទឹកដោះ​នោះទេ​។ ប៉ុន្ដែ​ឧបករណ៍​នេះ ដែល​អាច​ពាក់​សម្រាប់​បូ​ម​ទឹកដោះ​ដោយ​មិនចាំបាច់​ច្របាច់ និង​ពាក់អាវ​ទ្រនាប់​ទ្រ​បាន​នេះ ឈ្នះ​ពានរង្វាន់ Best of CES awards ចំនួន​ពីរ​។​

​    ​វា​ពិបាក​ណាស់​សម្រាប់​ក្រុមហ៊ុន​តូចៗ​បង្កើត​របស់​នេះ​ឡើង​នៅ​ពិព័រណ៍ CES ជា​កន្លែង​ដែល​ក្រុមហ៊ុន​ធំ​ដូចជា Sony, Samsung, LG, Honda, Toyota និង​ក្រុមហ៊ុន​ច្រើន​ទៀត​ប្រជែង​គ្នា​។​

​    ​អ្នក​ប្រហែលជា​ស្ដាប់​មើលទៅ​ថា ឧបករណ៍​នេះ​គ្មានអ្វី​អស្ចារ្យ​ទេ ប៉ុន្ដែ​ក្រុមហ៊ុន​ថ្មីថ្មោង Willow បាន​បង្កើត​ឧបករណ៍​បូមទឹក​ដោះ Willow Smart Breast Pump មក​ប្រកួតប្រជែង​ក្នុង​តាំងពិព័រណ៍ CES ជា​លើកដំបូង​និង​បានឈ្នះ​ពានរង្វាន់​ចំនួន ២ ទៀតផង​។​

​    ​អ្នក​គិត​នោះ​ប្រហែលជា​ត្រូវ​ហើយ ដែលថា​វា​មិន​អស្ចារ្យ​នោះ ប៉ុន្ដែ​មូលហេតុ​ដែល​ឧបករណ៍​នេះ​ឈ្នះ​គឺ​ដោយសារ​គ្មាន​ក្រុមហ៊ុន​ធំៗ​ណា​បង្កើត​របស់​បែបនេះ​នោះទេ​។ វា​ជា​រឿង​កម្រ​ក្នុងការ​តាំងពិព័រណ៍​ប​ច្ចេក​វិជ្ជា CES នេះ ហើយ​វា​ក៏​ជា​មូល​ហេតុដែល​ឧបករណ៍​នេះ​ឈ្នះ​ផងដែរ​។​

​    ​ក្នុង​សន្និសីទកាសែត​ក្រុមហ៊ុន​នេះ​បាន​និយាយថា ពួកគេ​បង្កើត​របស់​ដែល​ប្លែក​ខុសពី​គេ​ដើម្បី​ប្រកួតប្រជែង ហើយ​ឧបករណ៍​ទាំងឡាយ​ដែល​ពួកគេ​បង្កើតឡើង​គឺ​ដោះស្រាយ​បញ្ហា​របស់​អ្នកប្រើប្រាស់ ដូចជា​ឧបករណ៍ Willow Smart Breast Pump បង្កើតឡើង​ដើម្បី​ជួយ​សម្រាលទុក្ខ​ស្ដ្រី​ដែល​ប្រឹង​ច្របាច់​ដោះ​យ៉ាង​ពិបាក​រាល់ថ្ងៃ​៕

 

Willow breast pump image 2 feature
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...