ឃាត់​បុរស​តួរ​គី​ម្នាក់​ស្នាក់នៅ​ហួស​ទិដ្ឋាការ ​៣៣ ​ថ្ងៃ​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​បាន​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស ១​ ​រូប សញ្ជាតិ​តួរ​គី ពីបទ​(ស្នាក់នៅ​លើស ទិដ្ឋាការ​ចំនួន​ ៣៣ ថ្ងៃ) នៅ​ចំណុច​ផ្ទះជួល​ឈ្មោះ គឹម សារឿន ស្ថិតក្នុង​ក្រុម​១ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១០ មករា ឆ្នាំ ២០១៧​ម្សិលមិញ។​

    ប៉ូលិស​និយាយថា អត្តសញ្ញាណ​ជនបរទេស ឈ្មោះ YILMAZ MEHMET ភេទ​ប្រុស សញ្ជាតិ​តួរ​គី (​អាយុ​៣៤​ឆ្នាំ​) កាន់​លិខិត​ឆ្លង ដែន​លេខ U12540053 ផុត​សុពលភាព​ថ្ងៃទី​១៦ មេសា ២០១៧ និង​ប្រើប្រាស់​ទិដ្ឋាការ​ចុងក្រោយ​លេខ EI01051988 ផុត​សុពលភាព​ថ្ងៃទី​៨ ធ្នូ ២០១៦ លើស​៣៣​ថ្ងៃ។​

    ក្នុងករណីនេះ ប៉ូលិស​បាន​បញ្ជូន​ជនបរទេស​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​បណ្តេញចេញ​តាមច្បាប់៕


Unnamed %282%29 adverise with khmeread

មតិយោបល់