រថយន្ត​យក្ស បើកបរ​មិនបាន​ទម្លាក់​បែន​ចុះ ទាក់​ខ្សែភ្លើង​កាត់​ទទឹងផ្លូវ​បាក់​បង្គោល​ភ្លើង​អស់ ​១០​ ដើម​

    ភ្នំពេញ ៖ រថយន្ត​ធុន​យក្ស​មួយគ្រឿង បើកបរ​មិនបាន​ទម្លាក់​បែន​ចុះ បណ្តាលឱ្យ​ទាក់​ខ្សែភ្លើង​កាត់​ទទឹងផ្លូវ ធ្វើឱ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន​១០​ដើម បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​នេះ ស្ថិត​តាមផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​សំណាងល្អ​ពុំមាន​ពលរដ្ឋ​គ្រោះថ្នាក់​ដោយ​ចរន្ត​ភ្លើង​ឡើយ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​បង្ក​ខាងលើ ម៉ាក​ហ៊ីយ៉ាន់ដាយ​យី​ឌុ​ក​ប្រភេទ​ដឹក​ដី មាន​ក្បាល​ពណ៌​ស ទ្រុង​ដាក់​ដី​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​3C-1753​បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង តាមផ្លូវ​ទំនប់​កប់​ស្រូវ ដោយ​មិនបាន​ទម្លាក់​បែន​ចុះ។​

    ស្រាប់ តែ​មកដល់​ចំណុចកើតហេតុ រថយន្ត​នោះ​បើក​ក្នុង​ល្បឿន​លឿន​ផង​នោះ ក៏​បណ្តាលឱ្យ​ទាក់​ទៅ នឹង​ខ្សែភ្លើង​ដែល​កាត់​ទទឹង ផ្លូវ​បណ្តាលឱ្យបាក់​បង្គោល​ភ្លើង​អស់​ចំនួន​ ១០​ ដើម​តែម្តង។ ទើបបង្ក​ការភ្ញាក់ផ្អើល​សមត្ថកិច្ច​ដេញចាប់​ព្រោងព្រាត តែ​តៃកុង​បើករថយន្ត​បង្ក​នោះបាន​ព្យាយាម បើកទ្វារ​រត់​បាត់​តែម្តង​។ ចំណែក​ចរន្តអគ្គិសនី​នៅ​តំបន់​នោះបាន​ដាច់​មិនអាច​ប្រើ​បានឡើយ។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច ជំនាញ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ចុះមក​វាស់វែង និង​នាំយក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

Unnamed %283%29
adverise with khmeread
Loading ad ...