យុវជន​ម្នាក់​បើក​ម៉ូតូ​បុក​អ្នកដើរ​ឆ្លងផ្លូវ​របួស​ធ្ងន់​...​ងើប​ពី​សន្លប់​គេចខ្លួនបាត់​

    ព្រះសីហនុ ៖ សមត្ថកិច្ច​ស្រុក​ព្រៃនប់​បានឱ្យដឹងថា រហូតមក​ទល់នឹង​ថ្ងៃត្រង់​ថ្ងៃ​១១ ​មករា ​២០១៧​នេះ ខាង​ភាគី​ម៉ូតូ​សង់​កូរ៉េ​ពាក់​ស្លាក​លេខ ព្រះសីហនុ 1B-9125 ដែល​បាន​បុក​ប៉ះ​បុរស​អ្នក​ថ្មើ​រ​ជើង​ម្នាក់​បណ្តាល​រងរបួស​ធ្ងន់​ធ្ង​រ​កាលពី​ម៉ោង​៨​យប់ ថ្ងៃទី​១០ ​មករា ឆ្នាំ​២០១៧ ​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​ពី​គីឡូម៉ែត្រ​លេខ ​១៧៩-១៨០ ​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ឡើ​យ​ទេ​។​

    សមត្ថកិច្ច​បានបញ្ជាក់​ថា​ពេល​កើ​ត​ហេតុ​ភ្លាមៗ​ថា អ្នក​បើក​ម៉ូតូ​ជា​យុវជន​ពាក់អាវ​កីឡា​​ក៏​ដួលសន្លប់​បន្តិច​ដែរ ប៉ុន្តែ​ក្រោយ​ដឹងខ្លួន​យុវជន​រូបនេះ​ក៏បាន​រត់គេចខ្លួន​បាត់​ទៅ​បន្ទាប់ពី​បើក​ម៉ូតូ​បុក​អ្នកដើរ​ឆ្លងផ្លូវ របួសធ្ងន់​រួចមក។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ថោង ថៃ​ហេង​ ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ មុខរបរ​លក់ដូរ​នៅ​ភូមិ​វាល​មាស ​ឃុំ​វាលរេញ ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​ភ្លាមៗ​នៅ​គ្លីនិក​វាលរេញ។​

    ជាមួយ និង​ការនាំយក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់​សមត្ថកិច្ច​បញ្ជាក់ថា សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​ម៉ូតូ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់