samsung-banner
adverise with khmeread

ស្ត្រី​ជនជាតិ​រុស្ស៊ី​ចូលនិវត្តន៍​ម្នាក់​ស្លាប់ សង្ស័យ​គាំងបេះដូង​

15966355 1248088285278044 841398082 o

    ព្រះសីហនុ ៖ ស្ត្រី​ជនជាតិ​រុស្ស៊ី​ចូលនិវត្តន៍​ម្នាក់​ស្លាប់ នៅតាម​ផ្លូវ​ពេល​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ (​ពេទ្យ​ចំការចេក)​ បន្ទាប់ពី​មាន​អាកា​រៈថប់ដ​ង្ហើ​ម។​

    ប៉ូលិស​និយាយថា សាកសព​ឈ្មោះ GALINA NIKITINA ភេទស្រី កើត​ថ្ងៃទី 09-08-1948 សញ្ជាតិ​រុស្សី​ជា​និវត្តជន ដែល​មក​ស្នាក់នៅ​កម្ពុជា​រយៈពេល​វែង​។​

    យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​ឱ្យដឹងថា ស្ត្រី​(​សាកសព​)​រូបនេះ មាន​អាការ​: ថប់ដង្ហើម រ​វើ រ​វាយ និង​ទន់​ដៃ ជើង​ដើរ​មិន​រួច​តាំងពី​ម៉ោង​ជិត​៤​ទៀបភ្លឺ​ថ្ងៃ​១១ ​មករា​ ២០១៧ ​ហើ​យ​ត្រូវបាន​ដឹកបញ្ជូន​មករ​ការសង្គ្រោះ​នៅ​គ្លីនិក​ឯកជន។​

    ប៉ុន្តែ​ដោយមាន​អាការៈ​ធ្ងន់ធ្ងរ​ទៅ​ហើ​យ ខាង​គ្លីនិក​ឯកជន​មិន​ហ៊ាន​ទទួល​សង្គ្រោះ សាច់ញាតិ​ក៏បាន​ដឹក​បន្ត មក​មន្ទីរពេទ្យបង្អែក​ខេត្ត និង​បាន​ស្លាប់​នៅតាម​ផ្លូវ​មុនពេល​ដឹក​មកដល់​មន្ទីរពេទ្យបង្អែក​នា​ថ្ងៃ​ដដែល​។​

    បើតាម​ការពិនិត្យ និង​ការធ្វើ​កោសល្យ​វិ​ច្ឆ័​យ របស់ លោក វេជ្ជបណ្ឌិត សែ ជូ​សិទ្ធិ​ជោតិ ឱ្យ​ដឹងថា​សាកសព ស្លាប់​ដោយ គាំងបេះដូង។​

    បច្ចុប្បន្ន​សាកសព​នេះ​ត្រូវបាន រក្សាទុក នៅ​សាល​រក្សា​សព​មន្ទីរពេទ្យបង្អែក​ខេត្ត រងចាំ​ការសម្រេច​ពី ក្រុមគ្រួសារ និង​ស្ថានទូត​សា​ម៉ី៕

adverise with khmeread

មតិយោបល់