James Milner ត្រូវបានគេចាត់ទុកថា ជាខ្សែការពារឆ្នើមបំផុតនៅ PL និងជាខ្សែការពារឆ្នើមលំដាប់ទី២នៅអឺរ៉ុប

          ខ្សែការពាររបស់ក្លឹប Liverpool ​កីឡាករ James Milner ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាខ្សែការពារ​ឆ្នើម​​លំដាប់​ទី​២​នៅ​តំបន់​អឺរ៉ុប​និង​ជា​ខ្សែការ​ពា​រ​ឆ្នើម​បំផុត​នៅ​ក្របខណ្ឌ​ EPL ។

          មិត្តរួម​ក្រុម Philippe Coutinho ក៏ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​នៅ​អឺរ៉ុប ចំណែក​ Jordan Henderson ក៏ស្ថិត​ក្នុងចំណោម​ខ្សែបម្រើ​ការ​ពារ​ឆ្នើម​ទាំង​១០ផងដែរ។

          គ្រូ​បង្វឹកក្លឹប​ ​Liverpool លោក​ Jurgen Klopp បាន​ប្តូរ​ Milner ឲ្យ​មកលេង​ជា​ខ្សែ​​ការពារឆ្វេង​នៅ​រដូវ​កាល​នេះបន្ទាប់ពីកីឡាកររូបនេះ​បាន​ចំណាយ​ពេល​ភាគច្រើន​នៃអាជីព​ជា​ខ្សែប្រយុទ្ធ​។

          អតីតកីឡាករជម្រើស​ជាតិ​អង់គ្លេសរូបនេះបាន​ក្លាយជា​កីឡាក​រដ៏ល្អ​និងជា​ឧបសគ្គ​ចំពោះ​ខ្សែបម្រើ​ស្លាប​ Raheem Sterling របស់​​ Man City ខណ:​ពេល​ក្រុមទាំងពីជួបគ្នា​កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មីហើយ Liverpool បានយកឈ្នះក្រុម City៕

James adverise with khmeread

មតិយោបល់