Chelsea កំពុងត្រៀមផ្ទេរកីឡាករ Michail Antonio ពីក្លឹប West Ham

     ក្លឹប Chelsea គ្រោងនឹង​ផ្ទេរ​កីឡាករ Michail Antonio ពី​ក្លឹប West Ham។

     ខណ:ពេលគ្រូបង្វឹក​ក្រុមតោខៀវ Chelsea លោក​ Antonio Conte ចង់​ពង្រឹងឳកាសលើកពានក្របខណ្ឌ PL​ នោះលោកពិតជាចង់​នាំ​យកកីឡាកររូប​នេះមក​ពហុកីឡាដ្ឋាន Stamford Bridge ខ្លាំងណាស់។

     ទោះជាយ៉ាងណាក្រុម​​ Chelsea ​នៅមិន​ទាន់​បាន​ដាក់សំណើ​ច្បាស់លាស់​ណាមួយនៅឡើយទេ ​ហើយក្លឹប West Ham ក៏អះអាង​ថា នឹងរក្សា​ទុក​កីឡាករ​រូបនេះ​បន្តទៀតដែរ។

     Michail Antonio ចាប់ផ្តើម​អភិវឌ្ឍនខ្លួនតាំងពី​ចាក​ចេញ​ពី​ក្លឹប​ ​Nottingham Forest ហើយកីឡា​ក​រវ័យ​២៦​ឆ្នាំ​រូបនេះ​លេង​បាន​ល្អនៅ​រដូវ​កាល​នេះជាមួយ​នឹង​ក្រុម​របស់លោក Slaven Bilic ៕

Antonio adverise with khmeread

មតិយោបល់