Christian Benteke កំពុងប្រឈមនឹងការលក់ចេញជាថ្មី បន្ទាប់ពីចូលរួមជាមួយ Crystal Palace បាន៥ខែ

          គ្រូបង្វឹក​របស់​ក្រុម​ Crystal Palace លោក Sam Allardyce កំពុង​ពិចារណា​លក់ខ្សែប្រយុទ្ធ Christian Benteke ដើម្បីយល​ប្រាក់ទៅ​ចូល​ប្រឡូក​ក្នុងទីផ្សារ​ផ្ទេរ​​កីឡាករ​។

          ទោះបីជាគ្រូបង្វឹករូបនេះមាន​ភាព​ស្ទាក់ស្ទើរ​មិនចង់​លក់​ខ្សែប្រយុទ្ធ​ដែល​ផ្ទេរ​ចូល​ក្នុង​តម្លៃ​៣០​លាន​ផោនរូប​នេះក៏ដោយ ប៉ុន្តែ​លោកត្រូវ​ការ​ប្រាក់​ដើម្បី​រៀបចំ​ក្រុម​ឡើង​វិញ​ហើយ​សង្គ្រោះក្រុម​ពី​តំបន់​កាត់ចេញ។

          មាន​ក្លឹបចិន​ជា​ច្រើន​កំពុងចាប់អារម្មណ៍​នឹង​ Benteke រួមទាំង​ក្លឹប Beijing Guoan ដែលជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹបអ្នកមាន​នៅ​ក្របខណ្ឌ Super League របស់ចិន។ ទោះបីជា​យ៉ាងណា មក​ទល់ពេល​នេះ Palace មិនទាន់​ទទួល​បាន​សំណើ​ផ្លូវ​ការ​ណាមួយ​នៅឡើយ​ទេ។

          Benteke បានផ្ទេរពី​ Liverpool ​មក​កាន់​ Crystal Palace ក្នុងអាណត្តិ​របស់​លោក​ Alan Pardew ​កាលពីខែសីហាឆ្នាំមុន៕

Benteke web adverise with khmeread

មតិយោបល់