តារាចម្រៀង​មួយរូប​នៃ​ក្រុម EXO ប្រកាស​ធ្វើជា​តួ​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​អង់​តែ​ន មិន​ខ្សែកាប​ជា​លើកដំបូង​

    ​បន្ទាប់ពី​បង្ហាញ​ជំនាញ​សម្ដែង​របស់គាត់​នៅក្នុង​រឿង​លើ​វេ​ប​សាយ​កាលពី​អតីតកាល គាត់​ពេលនេះ​ត្រៀម​រួចរាល់​ដើម្បី​ក្លាយជា​តារា​សម្ដែង​ម្នាក់​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ដែល​មិន​ផ្សាយ​តាម​ខ្សែកាប​។​

​    ​តាម​សេចក្តីរាយការណ៍​ដែល​បញ្ជាក់​ដោយ​លោក Kai សមាជិក​ក្រុម EXO គឺ​គាត់​នឹង​សម្តែង​ជា​តួ​សិស្សសាលា​វិទ្យាល័យ​ម្នាក់​ឈ្មោះ Lee Si Kyung ក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍ KBS ចំណងជើង​ថា Andante​។ ហើយ​ដៃគូ​សម្ដែង​របស់គាត់​និង​ជា​មនុស្ស​ស្រី​ក៏ត្រូវ​បានបញ្ជាក់​ផងដែរ​គឺ នាង Jeong Da Bin​។​

​    ​អ្នកដឹកនាំ​រឿង​គឺ​លោក Park Gi Ho ដែល​អ្នកដឹកនាំ​រឿង Marketing Genius Lee Tae Baek និង​អ្នកសរសេរ​រឿង Park Sun Ja និង Kwon Gi Kyung​។​

​    ​រឿង​ថ្មី​នេះ​គឺជា​និមិត្តសញ្ញា​មួយ​នៃ​ការ​បង្ហាញខ្លួន​ជា​លើកដំបូង​យ៉ាងពិត​ប្រាកដ​របស់គាត់ ជា​តួ​សម្ដែង​ម្នាក់​នៅក្នុង​រឿង​ភាគ​ផ្សាយ​តាម​ទូរទស្សន៍​អង់​តែ​ន មិនមែន​ខ្សែកាប ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត