adverise with khmeread Lionel messi fc barcelona v malaga cf la liga m6aa41bu7tzl

Messi នឹងមាន​វត្តមាន​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Málaga បន្ទាប់ពី​ជា​ពីរ​បួស​

Messi បាន​វិល​ត្រឡប់មក​ធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ហើយ បន្ទាប់​ជាសះស្បើយ​ពី​បញ្ហា​សាច់ដុំ ហើយ​គាត់​នឹង​វិលត្រឡប់​មកជួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅ​ថ្ងៃស្អែក​នេះ​នៅ​ទឹកដី Málaga​។​

​កំពូល​តារា​បា​ស់ទាត់​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​រង​បញ្ហា​របួស​សាច់ដុំ​កាលពី​ការប្រកួត​ជើង​ទីមួយ​ជាមួយ​ក្រុម Athletic Bilbao ក្នុងការ​ប្រកួត Copa del Rey វគ្គ ១/៤ កាលពី​ថ្ងៃ​ពុធ​ក្នុង​ទឹកដី San Mamés កន្លងទៅ ប៉ុន្តែ​ឥឡូវ​គាត់​ជាសះស្បើយ​វិញ​ហើយ​។​

Messi ចូលរួម​ការហ្វឹកហាត់​ពេញលេញ​ជាមួយ​មិត្ត​រួម​ក្រុម ប៉ុន្តែ​មានតែ​កីឡាករ Aleix Vidal ប៉ុណ្ណោះ​ដែល​អវត្តមាន បន្ទាប់ពី​រងរបួស​ក្នុងការ​ប្រកួត Bilbao កន្លងទៅ​៕​

adverise with khmeread
ប្រភព៖ ម៉ាកា

អ្នកនឹងចូលចិត្ត

មតិយោបល់