រថយន្ត​ដឹក​ទឹក​ផ្លែឈើ បើក​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​ៗនៅកន្លែងកើតហេតុ

    ព្រៃវែង ៖ មាន​ករណី​គ្រោះថ្នាក​ចរាចរណ៍​មួយ​កើតឡើង​កាលពី​ថ្ងៃទី​១១​ មករា​ ២០១៧ វេលា​ម៉ោង​១០​ព្រឹក នៅ​ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច លើផ្លូវ​ជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​69-70 បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម។​

    ប៉ូលិស​និយាយថា ​រថយន្ត​បង្ក​ម៉ាក ​KiA ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2W-6342​ បើក​ដោយ​ជន​មិន​ស្គាល់ឈ្មោះ ​(​គេច​បាត់​) ​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​បញ្ច្រាស់ទិស​គ្នា​។​

    លុះមកដល់​ចំណុច​ខាងលើ​ បាន​បត់​ឆ្វេង​កៀរ​ម៉ូតូ​ម៉ាក​ HONDA គុប​មូល​ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ព្រៃវែង​ 1A-1614 ​បើក​ដោយ​ឈ្មោះ​ ស្ងួន នឿន​ ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​ បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង (​ពាក់មួក​សុវត្ថិភាព​)​។​

    បច្ចុប្បន្ន​សាកសព​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​ឯ​រថយន្ត​ និង​ម៉ូតូ​នៅ​កន្លែងកើតហេតុ​កំពុងធ្វើការ​ស្ទួ​ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​កំពង់​សឹង​៕

adverise with khmeread