Manny Pacquiao នឹង​ប្រកួត​ជាមួយ Jeff Horn នៅ​ខែមេសា​ខាងមុខ​

    ​Manny Pacquiao នឹងធ្វើ​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn នៅ​ថ្ងៃទី​២៣ មេសា នៅ​សង្វៀន​មួយ ដែល​នឹង​សម្រេច​ជ្រើសរើស​នាពេល​ខាងមុខនេះ​។ 

​    ​ក្រុមហ៊ុន​ផ្សព្វផ្សាយ Duco Events និយាយ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា ទីតាំង​សម្រាប់​ការប្រកួត​អាច​ស្ថិតក្នុង​ទីក្រុង​ធំ​ណាមួយ​របស់​អូស្ត្រាលី ប្រហែលជា​នៅ​ទីក្រុង​កំណើត​របស់ Jeff Horn គឺ​ទីក្រុង Brisbane ឬ នៅ​មជ្ឈិមបូព៌ា ឬ សហរដ្ឋអាមេរិក​។ 

​    ​នាយក​ក្រុមហ៊ុន​ផ្សព្វផ្សាយ Duco Events គឺ​លោក Dean Lonergan ដែល​ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​រៀបចំ​ការ​ប្រដាល់ Top Rank លោក បប់ អា​រុម នៅ​សប្តាហ៍​នេះ​ដើម្បី​រៀប​ចំការ​ប្រដាល់​នេះ​បាន​និយាយថា "​ភាគី​ទាំងអស់​ពេញចិត្ត​នឹង​រៀបចំ​ការប្រកួត​នៅ​អូស្ត្រាលី​ជាង ហើយ​យើង​កំពុងធ្វើការ​ងារ​ដើម្បី​សម្រេច​លទ្ធផល​ចុងក្រោយ​"៕ 

ប្រភព៖បរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...