តារាវិទូ​និយាយថា ការប៉ះទង្គិច​រវាង​តារា​ពី​រលើ​មេឃ​អាចបង្កើត​ផ្កាយ​មួយ​ដ៏​សែន​ភ្លឺ​នៅឆ្នាំ ២០២២

    ​ការប៉ះទង្គិច​គ្នា​រវាង​តារា​ចំនួន ២ មាន​ចម្ងាយ​ប្រមាណ ១.៨០០ ឆ្នាំ​ពន្លឺ​ពី​ផែនដី​អាចបង្កើត​ជាតា​រា​ថ្មី​មួយ​ដ៏​ភ្លឺ​រះ​នៅលើ​មេឃ​របស់​ពួកយើង​។ នេះ​បើ​យោងតាម​អ្នកវិទ្យាសាស្ត្រ ទោះជា​យ៉ាងណាក៏ដោយ តារា​នេះ​នឹង​មើលឃើញ​ត្រឹមតែ ២ ឬ ៣ ឆ្នាំ​ប៉ុណ្ណោះ​។​

​    ​នេះ​គឺជា​លើកដំបូង ដែល​អ្នកជំនាញ​បាន​ព្យាយាម​ព្យាករណ៍​ការ​បំផ្ទុះ​លោហធាតុ​បែបនេះ និង​អ្នកស្រាវជ្រាវ​បាន​និយាយថា ជាធម្មតា​មានតែ​ឱកាស​មួយ​ក្នុងចំណោម​ឱកាស ១ លាន​ដង​ដែល​អាច​ព្យា​ការណ៍​មាន​តារា​ថ្មី​មុនពេល​វា​កើតឡើង​។​

​    ​តារាវិទូ​លោក Larry Molnar និង​ក្រុម​របស់គាត់​មកពី​សាក​ល​វិទ្យាល័យ Calvin College ក្នុង​ទីក្រុង Michigan បាន​រក្សា​ការតាមដាន​នៅលើ​តារា​ដែលមាន​គន្លង​គោចរ​ពីរ​នេះ​ដោយបាន​ហៅ​វា​ថា KIC 9832227 ដែលជា​តារា​ពីរ​ស្ថិតក្នុង​គន្លង​គ្នា​ទៅវិញទៅមក​។​

​    ​អ្នកស្រាវជ្រាវ​គិតថា តារា​ទាំងពីរ​នេះ​គឺ​កំពុង​ខិត​ទៅរក​គ្នា ហើយ​វា​អាច​ប៉ះទង្គិច​គ្នា​ទៅវិញទៅមក​នៅ​ឆ្នាំ ២០២២​។​

​    ​ហើយ​ការរួមបញ្ចូល​គ្នា​ត្រូវបាន​គេ​ហៅថា Red Nova ហើយ​ជា​លទ្ធផល ការ​បំផ្ទុះ​នឹង​បង្ក​មាន​ពន្លឺ​ភ្លឺ ១ ម៉ឺន​ដង​ល្មម​ឱ្យ​អ្នករស់នៅ​ក្នុង​ផែនដី​បានឃើញ​៕

ប្រភព៖វិទ្យាសាស្រ្ត

adverise with khmeread

អ្នកនឹងចូលចិត្ត