ចាប់បាន​ចោរឆក់​ម្នាក់​...​រត់​រួច​ម្នាក់​

    ភ្នំពេញ ៖ ចោរឆក់​ម្នាក់​ក្នុងចំណោម​២​នាក់ ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​នៅ​ថ្ងៃ​១១ ​មករា ​ឆ្នាំ​២០១៧​ ម៉ោង​១០​ព្រឹកនៅ​ចំណុច​មុខ​ស្តុ​ប​អាំង​ទ័​រ​ផ្លូវ​មុនី​រ៉េត ភូមិ​៤ សង្កត់​ទំនប់ទឹក ខ​ណ្ឌ​ចំការមន បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​អស់​២​គ្រឿង​ពី​នារី​ម្នាក់​បានសម្រេច។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ជា ​សុភា​វី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​៥AZ ផ្លូវ​លេខ​២២៦ ​ក្រុម​៤៧ សង្កាត់​ផ្សារ​ដើម​គរ ខ​ណ្ឌ​ទួលគោក​។​

​    ជនរងគ្រោះ​ជិះ​ម៉ូតូ​ស្កូ​ប​ពី​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ ​1AZ-7252 ទុក​ទូរស័ព្ទ​ពីរ​គ្រឿង​ម៉ាក​សាំ​សុង​ពណ៌​ស និង​មួយគ្រឿង​ទៀត​ម៉ាក​iPhone5s ​ពណ៌​សត្រូវ​បាន​ជនល្មើស​ម្នាក់​ឈ្មោះ រ៉ា​ក អ្នកបើក​ម៉ូតូ​ឡែ​ត​ពណ៌​ស ​ជិះ​អែប​លូក​ដៃ​ឆ្វេង​យក​ទាំងពីរ​គ្រឿង​ដែល​ជនរងគ្រោះ​ដាក់​នៅ ប្រអប់​ខាងមុខ​។​

    ក្រោយមកជនរងគ្រោះ​ស្រែក​ចោរៗ​ជនល្មើស​ជិះ​ម៉ូតូ​តាមផ្លូវ​ម៉ៅ​សេង​ទុង​បាន​ធ្លាក់​ជនល្មើស​ម្នាក់​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍​ទំនប់ទឹក​ឈ្មោះ ​រិ​ទ្ធ វី​រ៉ា​ក  ហៅ រ៉ា​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​ផ្ទះជួល ផ្សារ​រន្ទះបាញ់ ផ្លូវ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខ​ណ្ឌ​ចំការមន​។​

    បច្ចុប្បន្ន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​បន្ត​៕

Untitled 1
adverise with khmeread
Loading ad ...