ខ្សែកាប​អ៊ី​ន​ធឺ​ណេ​ត​ក្រោម​សមុទ្រ​របស់​ក្រុមហ៊ុន​វៀតណាម​ខូច ធ្វើឱ្យ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងស្រុក​ដើរ​យឺត​ដូច​អណ្តើក​

    ​ខ្សែកាប​ក្រោម​សមុទ្រ​របស់​ក្រុមហ៊ុន​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត Intra Asia បាន​ខូច​បាត់ទៅហើយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ ហើយ​ខ្សែកាប​ទាំងបី​ប្រព័ន្ធ​នោះ​ក៏​ចែកចាយ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងប្រទេស​វៀតណាម​ទៅ​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួនទៀត​ដែរ ជាពិសេស​ក្រុមហ៊ុន Viettel ដែល​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ ហើយ​វា​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ប្រព័ន្ធ​ខ្សែកាប​នេះ​។​

​    ​ប្រព័ន្ធ​បណ្ដាញ​ក្រោម​ទឹក​របស់​ក្រុមហ៊ុន Intra Asia បានចាប់ផ្ដើម​ដំណើរការ​នៅ​ដើមឆ្នាំ ២០០៩ ត​ភ្ជាប់​ពី​សិង្ហ​បុរី វៀតណាម ហ្វី​លី​ភី​ន ហុងកុង និង​ជប៉ុន​។​

​    ​មុនពេល​ឧបទ្ទវ​ហេតុនេះ​កើតឡើង មានការ​ដាច់​ថាមពល​នៅ​តំបន់​ខ្សែកាប​ហៅថា Asia America Gateway តាម​បណ្ដោយ​ឆ្នេរ​ភាគខាងត្បូង​ទីក្រុង Vung Tau កាលពី​ថ្ងៃអាទិត្យ ខណៈដែល​វា​ក៏​ប៉ះពាល់​ដល់​បណ្ដាញ Asia- Pacific Gateway (APG) ក្នុង​សិង្ហ​បុរី​ដែរ​។​

​    ​APG មាន ៨ ប្រទេស​រួមមាន ម៉ាឡេស៊ី សិង្ហ​បុរី វៀតណាម ហុងកុង តៃវ៉ាន់ ចិនដីគោក ជប៉ុន និង​កូរ៉េខាងត្បូង​។​

​    ​ខណៈពេល​នេះ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងប្រទេស​វៀតណាម​មាន​សភាព​យឺត​ខ្លាំង ធ្វើឱ្យ​អ្នកប្រើប្រាស់​ត្អូញត្អែរ ជាពិសេស​នៅពេល​ព្យាយាម​ត​ភ្ជាប់​ទៅ​បណ្ដាញ​បរទេស​៕

ប្រភព៖បរទេស

Pypqtmjc
adverise with khmeread
Loading ad ...