អាមេរិកដឹកស៊ុត ១០០ តោនតាមយន្តហោះទេសចរណ៍មកកូរ៉េខាងត្បូង ដែលកំពុងរងគ្រោះដោយផ្តាសាយបក្សី

​    ស៊ុត​មួយឈុត​ដំបូង​ដឹក​ពី​អាមេរិក​នឹង​មកដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​ដើម្បី​សម្រាល​កង្វះ​ស៊ុត​របស់​ប្រទេស​នេះ ដែល​បង្កឡើង​ដោយ​ការ​ផ្ទុះឡើង​ជំងឺផ្តាសាយបក្សី​ដ៏​អាក្រក់​មិន​ធ្លាប់មាន​។ នេះ​បើ​យោ​តាម​ប្រភព​ឧស្សាហកម្ម និង​មន្ត្រី​ក្រសួងកសិកម្ម​កូរ៉េខាងត្បូង​និយាយប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ពុធ​ទី​១១​មករា​នេះ​។ 

​    ​ប្រភព​ឧស្សាហកម្ម​ពីររូប​ដែល​ជ្រាប​ពី​ដំណឹង​នេះ​បាន​និយាយថា ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ពីរ​របស់​កូរ៉េខាងត្បូង​គឺ Korean Air និង Asiana Airlines នឹង​ដឹក​ស៊ុត ១០០ តោន ដែលមាន​សរុប ២,៩៨ លាន​គ្រាប់​។ អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ​ក៏បាន​បញ្ជាក់​អំពី​ការដឹក​ស៊ុត​នេះដែរ​។ 

​     នេះ​ជា​ស៊ុត​ស្រស់​នាំចូល​លើកទីមួយ​ពី​អាមេរិក​មក​កូរ៉េខាងត្បូង និង​ជាការ​នាំចូល​ស៊ុត​ស្រស់​លើកទីមួយ​ផងដែរ​ចាប់តាំងពី​ឆ្នាំ ១៩៩៩​។ 

​    ​ស៊ុត​នាំ​ពី​អាមេរិក​នឹង​ចែកចាយ​ទៅ​លក់​តាម​តូប​លក់​គ្រឿងទេស និង​ផ្សារ​ទំនើប​នានា នៅមុន​បុណ្យចូលឆ្នាំ​ចិន​នៅ​ចុងខែ​នេះ​៕ 

Egg prices
adverise with khmeread
ប្រភព៖ Daily Mail
Loading ad ...