កីឡាករខ្លួនក្មេងស៊ីលុយថ្លៃ Martin Odegaard ផ្ទេរចេញពី Real Madrid ទៅ Heerenveen ក្រោមលក្ខខណ្ឌខ្ចីជើង

​    ​យុវជន​ស៊ីត​ម្លៃ​ឈ្នួល​កប់​ពពក​មិន​ចាញ់​តារា​ល្បីៗ​ក្នុង​តំបន់​អឺរ៉ុប​របស់​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Martin Odegaard បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរចេញ​ក្នុង​កុងត្រា​ខ្ចី​ជើង​ទៅកាន់​ក្លឹប​ហូ​ឡង់ Heerenveen​។​

​    ​ក្រុម​ស្ថិតនៅក្នុង​លី​ក​កំពូល​ហូ​ឡង់ Eredivisie ដែល​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​បួន បាន​ធានា​កុងត្រា​ផ្ទេរ​យក​យុវជន​លេចធ្លោ​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ នៅ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​រយៈពេល ១៨​ខែ​។​

​    ​Odegaard បាន​ចុះហត្ថលេខា​សម្រាប់​ក្លឹប​យក្ស​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ក្រុម​អធិរាជ​ស​កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​គាត់​បាន​ជាប់គាំង​អាជីព​របស់ខ្លួន​ដោយ​មិនអាច​បង្ហាញ​ពីស​ម្ថ​ភាព​របស់ខ្លួន​បាន​នោះឡើយ​ក្រោម​ការដឹកនាំ​របស់លោក Zinedine Zidane​។​

​    ​Heerenveen បាន​សន្យា​ផ្តល់ជូន​តារាបាល់ទាត់​វ័យក្មេង​រូបនេះ​នូវ​ឱកាស​បង្ហាញខ្លួន​ក្នុង​ឈុត​ដំបូង​ច្រើន ហើយ Odegaard ក៏បាន​បង្ហាញថា​គាត់​ក៏​រីករាយ​ផងដែរ​ក្នុងការ​ផ្តល់ឱកាស​មួយ​នេះ​៕

Martin odegaard
adverise with khmeread
ប្រភព៖ dreamteamfc
Loading ad ...