Mesut Ozil ធ្វើឱ្យ Real Madrid ជ្រួលជ្រើម ខណៈដែល​កីឡាករ​កាំភ្លើង​ធំ​រូបនេះ​បង្ហើប​ថា​ចង់​ធ្វើការ​ជាមួយ Zinedine Zidane

​    ​Mesut Ozil បានផ្តល់​ភ្លើង​ខៀវ​ទៅដល់​អតីត​ក្លឹប​ចាស់​របស់ខ្លួន​ក្រុម​អធិរាជ​ស Real Madrid បន្ទាប់ពី​បានទទួល​ស្គាល់​ជា​សាធារណៈ​ថា គាត់​នឹង​ពេញចិត្ត​ស្ថិតនៅក្រោម​ការដឹកនាំ​ដោយ​លោក Zinedine Zidane​។​

​     តារាបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​របស់​កាំភ្លើង​ធំ Arsenal រូបនេះ បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី Emirates ពី​រដ្ឋធានី​របស់​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ​២០១៣ និង​បាន​ក្លាយទៅជា​តារាបាល់ទាត់​ជាទី​ពេញចិត្ត​បំផុត​របស់​ប្រិយមិត្ត​កាំភ្លើង​ធំ ទោះបីជា​អនាគត​របស់គាត់​ជាមួយ​ក្លឹប​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​យ៉ាងណាក្តី​។ កាំភ្លើង​ធំ​បច្ចុប្បន្នកំពុង​នឹង​ចង់​ចងជើង​របស់ Ozil ឱ្យ​ចុះហត្ថលេខា​នៅលើ​កុងត្រា​ពង្រីក​សពុល​ភាព​ស្នាក់នៅ​បន្ត​រយៈពេល​វែង​ថ្មី ប៉ុន្តែ​មិនទាន់​ទទួលបាន​លទ្ធផល​សម្រេច​នៅឡើយ​នោះទេ ហើយ​បច្ចុប្បន្ន​វា​បាន​លេច​ឮថា​តារាបាល់ទាត់​រូបនេះ កំពុង​ចោល​កន្ទុយភ្នែក​ក្នុង​ចាកចេញ​ស្វែងរក​ទ្រនុំ​ថ្មី​ហើយ​។​

​    ​Zidane បាន​ចូល​កាន់កាប់​តំណែង​ក្នុង​ក្រុម​អធិរាជ​ស​កាលពី​ខែមករា​ឆ្នាំមុន ហើយ​គាត់​បាន​ដឹកនាំ​ក្រុម​មួយ​នេះ​ឱ្យ​គ្រង​ដំណែង​ជា​ម្ចាស់​ជើងឯក​ក្លឹប​កំពូល​អឺរ៉ុប ខណៈដែល​បច្ចុប្បន្ន​ក្រុម​របស់គាត់​ក៏​ជា​ក្រុម​ដែលមាន​លទ្ធភាព​ឈ្នះ​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ខ្ពស់​ជាងគេ​ផងដែរ​រដូវ​កាល​នេះ​៕


 

572d9ee9c05dcd3d0c000016 adverise with khmeread

មតិយោបល់