Cristiano Ronaldo: ពាន​ឆ្នើម​បាន​ទៅ​បុគ្គល​ឆ្នើម ហើយ​អ្នក​ឆ្នើម​នោះ​គឺជា​រូបខ្ញុំ

​    ​Cristiano Ronaldo បញ្ជាក់ថា គ្មានអ្វី​ដែលមាន​មន្ទិល​នោះឡើយ​ដែលថា​គាត់​ស័ក្តិសម​នឹង​សម្ភោ​ធ​ពានរង្វាន់​តារា​ឆ្នើម​ដាច់​គេ​លើ​លោក​ប្រចាំឆ្នាំ​២០១៦ របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA​។​

​    ​តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ បាន​ផ្តួល Lionel Messi ដោយបាន​លើក​ពានរង្វាន់​បុគ្គល​ដ៏​មាន​សក្តានុពល​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ក្រោយពី​ឆ្នាំ​ដែល​គាត់​ចាត់ទុកថា​ជា​ឆ្នាំ​ដ៏​ជោគជ័យ​បំផុត​សម្រាប់​អាជីព​របស់គាត់ ដែល​គាត់​បានឈ្នះ Champions League, UEFA Super Cup និង Club World Cup ជាមួយនឹង​អធិរាជ​ស Real Madrid និង​ឈ្នះ Euro 2016 ជាមួយនឹង​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​។​

​    ​Ronaldo បាន​គ្រង​ពានរង្វាន់​បុគ្គល​របស់​ពិភពលោក Ballon d'Or ទី​បួន​របស់ខ្លួន​កាលពី​ខែ​មុន មុន​ការផ្តល់​រង្វាន់​ប្រចាំឆ្នាំ​របស់ FIFA ប្រារព្ធ​ធ្វើឡើង ដែលជា​កំណែទម្រង់​ឡើងវិញ​នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់​តារា​ឆ្នើម​របស់​ពិភពលោក​ប្រចាំឆ្នាំ ដែល​បានបង្ហាញ​វត្តមាន​ពី​ចន្លោះ ១៩៩១ និង ២០០៩​។​

​    ​Ronaldo បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ El Partidazo ថា "​វា​គឺជា​ឆ្នាំ​ដែល​មិនអាច​បំភ្លេចបាន​មួយ​នៅ​កម្រិត​សមូហភាព និង​ឯក​ត​ជន​។ ខ្ញុំ​គិតថា វា​គឺ​សឹងតែ​មិនអាច​ទៅរួច​នោះទេ​ដែលមាន​ឆ្នាំ​ណាមួយ​ដែល​ល្អ​ជាង​ឆ្នាំនេះ​។ នេះ​គឺជា​អំឡុងពេល​ដ៏​ល្អ​មួយ ចាប់តាំងពី​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅដល់ Madrid និង​ជាមួយនឹង​បាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​ផងដែរ ដែល​ខ្ញុំ​មិនអាច​បំភ្លេច​បានឡើយ​។ ខ្ញុំ​ស្ថិតនៅ​ក្នុងអំឡុងពេល​ដ៏​ល្អ​បំផុត​នៃ​អាជីព​របស់ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​រីករាយ​បំផុត​។ មានការ​សង្ស័យ និង​យុទ្ធនាការ​ជាច្រើន​តទល់​នឹង​ខ្ញុំ នៅ​ខាងក្នុង និង​ក្រៅ​ពិភព​បាល់ទាត់​ផងដែរ​។ ពួកគេ​ចង់វាយ​ប្រហារ​ខ្ញុំ​ពី​គ្រប់ទិសទី​។ ការពិត​គឺថា ពាន​ឆ្នើម​បាន​ទៅ​បុគ្គល​ឆ្នើម ហើយ​អ្នក​ឆ្នើម​នោះ​គឺជា​រូបខ្ញុំ​។ ខ្ញុំ​រីករាយ​ណាស់​"៕

adverise with khmeread