ប្រិយមិត្ត​បិសាច​ក្រហម​សឹងតែ​មិន​ជឿថា Paul Pogba ស៊យ​យ៉ាងនេះ ស៊ុត​បុក​ដែក​រាប់​ភ្លេច​តាំងពី​ដើមរដូវ​កាល​

​    ​បិសាច​ក្រហម Manchester United បាន​ផ្តួល​ក្រុម Hull City ក្នុង​លទ្ធផល ២-០ ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក EFL Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ​កាលពី​យប់មិញ​នេះ​។​

​    ​វា​ជា​ជ័យជម្នះ​ដ៏​ស័ក្តិសម​មួយ ដែល​បិសាច​ក្រហម​បាន​គ្របដណ្តប់​ស្ទើរ​ទាំងស្រុង​ទៅលើ​ការប្រកួត ប៉ុន្តែ​ទីបំផុត​ពួកគេ​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ត្រឹម​ពីរ​គ្រាប់​ប៉ុណ្ណោះ​។​

​    ​Juan Mata បាន​ស្វែងរក​គ្រាប់​បាល់​បើកឆាក ដែល​ទទួលបាន​ចេញពី​ការ​តែ​បញ្ជូន​ពី Henrikh Mkhitaryan នៅ​ដើមតង់​ទី​ពីរ ហើយ Marouane Fellaini ជា​អ្នកសម្រេច​គ្រាប់​បាល់​ទី​ពីរ​ក្រោយ​ការប្តូរ​ចូល​ជំនួស Mata ។​

​    ​ក្រឡេក​ចេញពី​លទ្ធផល​ជ័យជម្នះ​នេះ ត្រឡប់មក​មើល​ពី​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ផ្សេងទៀត ដែល Paul Pogba ស្ទើរតែ​នឹង​អាច​ស្វែងរក​គ្រាប់​បាល់​ទី​ពីរបាន​ផងដែរ មុនពេល Fellaini សម្រេច​វា​បាន ដោយ​គាត់​បាន​ស៊ុត​បាល់​ទៅ​បំ​បុក​ជាមួយនឹង​បង្គោល​ជាមួយនឹង​គ្រាប់​បាល់ Free-kick ដ៏​អស្ចារ្យ​របស់គាត់ ដែល​អ្នកចាំទី Hull បាន​ត្រឹម​ឈរ​មើល​ប៉ុណ្ណោះ​។​

​    ​យោងតាម​វេ​ប​សាយ 101Greatgoal បានឱ្យដឹងថា នេះ​គឺជា​គ្រាប់​បាល់​ទី​ប្រាំពីរ​ហើយ ដែល Pogba បាន​ស៊ុត​ទៅ​បំ​បុក​បង្គោល​ទី​ក្នុង​រដូវ​កាល​នេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ ហាក់​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់​ជាមួយនឹង​ទម្រង់​លេង​របស់គាត់​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មកនេះ និង​បាន​បំបិទមាត់​ទៅលើ​អ្នក​រិះគន់​លើ​តម្លៃ​ខ្លួន​របស់គាត់​យ៉ាង​ស្ងប់ស្ងាត់​ផងដែរ ប៉ុន្តែ​សាក​ស្រមៃ​មើល​បើ ៧ គ្រាប់​នោះ​ហើរ​ចូលទៅ តើ​ពេលនេះ Paul Pogba នឹង​ទៅជា​យ៉ាងណា​ក្នុង​ក្រសែភ្នែក​អ្នក​ស្អប់​?៕

 

adverise with khmeread