adverise with khmeread 1

Crystal Palace ចង់ខ្ចីជើងកំពូលខ្សែប្រយុទ្ធ Nicklas LORD Bendtner ពីក្រុម Wolfsburg

​ក្រុមបាល់ទាត់ Crystal Palace កំពុងតែ​សម្លឹង​នាំ​អតីត​សមាជិក​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Nicklas Bendtner ក្នុង​ខែ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្សែប្រយុទ្ធ​របស់ខ្លួន​។​

​គ្រូបង្វឹក​លោក Alan Pardew បាន​បញ្ជាក់ថា គាត់​បាន​ពិភាក្សា​ជុំវិញ​ការខ្ចី​ជើង​ខ្សែប្រយុទ្ធ​របស់​ក្រុម​នៅ​ក្របខ័ណ្ឌ Bundesliga មួយ​នេះ​។​

​កីឡាករ​កំពុង​ដើរ​ទាត់​ខ្ស​ល់ Emmanuel Adebayor ក៏​ជា​គោលដៅ​របស់លោក Pardew ផងដែរ សម្រាប់​ដោះស្រាយ​បញ្ហា​រក​គ្រាប់​បាល់​ឲ្យ​ក្រុម ខណៈដែល​ក្រុម​មួយ​នេះ​ខកខាន​រក​គ្រាប់​បាល់​ក្នុងជំនួប​ក្នុង​លី​ក​៥​លើកចុងក្រោយ​មកហើយ​។​

​លោក Pardew បាន​និយាយថា "​យើង​កំពុង​ទាក់ទង Adebayor និង​កីឡាករ​មួយចំនួនទៀត​ដែល​យើង​ផ្តោតលើ​។ កីឡាករ​មួយចំនួន​ក៏​កំពុងធ្វើដំណើរ​មក​។ Bendtner កំពុង​នៅ​ទំនេរ​និង​ជា​កីឡាករ​ដែល​យើង​កំពុង​សម្លឹង​ឃើញ​។ គាត់​សក្តិសម​ជាមួយ​ក្រុម​រប​ស់​យើង និង​អាចជួយ​ដោះស្រាយ​បញ្ហា​របស់​យើង​មួយគ្រា​ដែរ និង​កីឡាករ​ល្បីៗ​មួយចំនួន​ក៏​កំពុងធ្វើដំណើរ​មក​ទីនេះ​ផងដែរ​"៕​

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់