James Milner ជាប់​ជា​ខ្សែការពារ​ស្លាប់​ល្អ​បំផុត​ទី​ពីរ​នៅ​អឺរ៉ុប និង​ទីមួយ​នៅ EPL

    ​ជំនាញ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់ James Milner ត្រូវបាន​គូសបញ្ជាក់​ដោយ​ការពិត ដែល​គាត់​ត្រូវបាន​គេ​វាយតម្លៃ​ជា​ខ្សែការពារ​ស្លាប​ឆ្វេង​ល្អ​ដាច់​គេ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​តំបន់​អឺរ៉ុប និង​ល្អ​ដាច់​គេ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League​។ នេះ​បើ​យោងតាម​ស្ថាប័ន​អង្កេត​ការណ៍​បាល់ទាត់ CIES Football Observatory ។​

​    ​អតីត​តារាបាល់ទាត់​របស់​ក្រុម Leeds និង Manchester City រូបនេះ ទទួលបាន​កម្រិត​សំឡេងឆ្នោត​ចំនួន​៨៨ ដែល​ស្មើគ្នា​ទៅនឹង​ខ្សែការពារ​ស្លាប​ឆ្វេង​របស់​ក្រុម Bayern Munich កីឡាករ David Alaba និង​ខ្ពស់ជាង Danny Rose (៨៧) Philipp Lahm (៨៩) និង Antonio Valencia (៨៤)​។ នេះ​បើ​យោងតាម​វេ​ប​សាយ Liverpool Echo ។​
​    ​
​    ​មិត្ត​រួម​ក្រុម​ក្នុង​ទឹកដី Anfield របស់ Milner កីឡាករ Phlippe Coutinho ត្រូវបាន​គេ​ផ្តល់ឱកាស​ចូលរួម​ក្នុងនាម​ជា​ខ្សែបម្រើ​ល្អ​ដាច់​គេ​ក្នុង​តំបន់​អឺរ៉ុប ខណៈដែល​ប្រធាន​ក្រុម Jordan Henderson បាន​ស្ថិតនៅ​ក្នុងចំណោម​ខ្សែបម្រើ​ការពារ​កំពូល​ទាំង ១០​។​

​    ​មានតែ Alex Sandro របស់ Juventus (៨៩) ប៉ុណ្ណោះ ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់ជាង Milner ។​

​    ​ដោយបាន​ចំណាយពេល​ស្ទើរ​ទាំងស្រុង​នៅលើ​ទីលាន ក្នុងនាម​ជា​ខ្សែបម្រើ និង​ប្រយុទ្ធ តារាបាល់ទាត់​រូបនេះ ត្រូវបាន​បំ​លែង​អាជីព​ថ្មី​ទៅជា​ខ្សែការពារ​ស្លាប​ឆ្វេង​ក្នុង​រដូវ​កាល​នេះ ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp ហើយ​គាត់​ពិតជា​ធ្វើ​បានល្អ​បំផុត​៕

 

adverise with khmeread