ចាប់​យួន​ខុសច្បាប់ ​១៤ ​នាក់​នៅ​សង្កាត់​និរោធ​

    ភ្នំពេញ ៖ ប៉ូលិស​នាយកដ្ឋាន​ស៊ើ​ប​អង្កេត​នឹង​អនុវត្ត​នីតិ​វិធី​នៃ​អគ្គ​អន្តោប្រវេសន៍​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​,​ ប៉ូលិស​ផ្នែក​អន្តោប្រវេសន៍​ខណ្ឌ​ច្បារអំពៅ​ នឹង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​និរោធ​ ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង សៀង សុខ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជន​អន្តោ​ប្រវេ​ន៍​ជា​ជនជាតិ​យួន​នៅក្នុង​សិប្បកម្ម​កែច្នៃ​ឈើ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​តាងៅ​កណ្តាល​ផ្លូវលំ​ សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ​កាលពី​ម៉ោង​៣​កន្លះ​រសៀល​ថ្ងៃទី​១១​ មករា​នេះ​។​

    ជាល​ទ្ធ​ផល​ការត្រួតពិនិត្យ​ ​បាន​រកឃើញ​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​យួន​ចំនួន​១៤​នាក់ ​(​ស្រី​ម្នាក់​) ត្រូ​​វ​បាន​ខាង​នាយកដ្ឋាន​ស៊ើ​ប​អង្កេត ​និង​អនុវត្ត​នីតិ​វិធី​នៃ​អគ្គ​អន្តោប្រវេសន៍​នាំយកទៅ​ដើម្បី​មាន​វិធាន​ការបន្ត​។ ​ប៉ូលិស​មិនទាន់បាន​បញ្ជាក់ថា ពួកគេ​មក​រស់នៅ​ធ្វើការ​ស្រុក​ខ្មែរ​មានច្បាប់​ប៉ុន្មាន​នាក់​នោះឡើយ។​

    ការចុះ​ត្រួតពិនិត្យ​នេះ​បានបញ្ចប់​នៅវេលា​ម៉ោង​៤ ​និង​២០​នាទី​ល្ងាច​ថ្ងៃ​ដដែល​៕

Image8 adverise with khmeread

មតិយោបល់