អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជាន់ខ្ពស់ CNN ប្រចាំ​សេត​វិមាន​សួរ​ត្រាំ​មួយ​សំណួរ ត្រាំ​បដិសេធ​ចង់​១០០​ម៉ាត់ ផ្អើល​ពេញ​សន្និសីទកាសែត​លើកទីមួយ​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ​

    ​កាលពី​ថ្ងៃ​ពុធ លោក ដូ​ណា​ល់​ត្រាំ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅក្នុង​សន្និសីទកាសែត​ដំបូង​របស់លោក​បន្ទាប់​ពី​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ដោយ​លោក​បាន​បដិសេធ​សំណួរ​ពី​អ្នកឆ្លើយឆ្លង​ជាន់ខ្ពស់​របស់​ប៉ុស្តិ៍ CNN ប្រចាំ​នៅ​សេត​វិមាន​។​

​    ​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​បាន​បដិសេធ​ដាច់អហង្កា​នូវ​សំណួរ​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជាន់ខ្ពស់​ពី​សេត​វិមាន​គឺ​លោក Jim Acosta របស់​ទូរទស្សន៍ CNN ដោយ​លោក​បាន​ហៅ​ស្ថាប័ន​នេះ​ថា មិនល្អ ជា​សារព័ត៌មាន​ផ្សព្វ​ផ្សាយដំណឹង​ក្លែងក្លាយ​។​

​    ​ទង្វើ​បែបនេះ​បានធ្វើឱ្យ​លោក Jim Acosta ហួសចិត្ត​ជាខ្លាំង​ខណៈ​មនុស្ស​ជាច្រើន​បានដឹងថា លោក​ដូ​ណា​ល់​ត្រាំ​មិនមាន​ទំនាក់ទំនង​ល្អជា​មួយ​សារព័ត៌មាន ជាពិសេស​តែង​រិះគន់ CNN, BuzzFeed និង New York Times ជាដើម​៕

ប្រភព៖CNN

170111122618 trump acosta split super tease adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់