ទទួលទាន​ខ្ទឹមក្រហម​យូរហើយ​មិនដឹងថា​បណ្តូល​របស់​វា ពិសេស​ដល់​ម្លឹ​ង​!

    ​មនុស្ស​ភាគច្រើន​ចូលចិត្ត​ទទួលទាន​ខ្ទឹមក្រហម​ប៉ុន្តែ​ក្លិន​របស់​វា​ធ្វើឱ្យ​ពិបាក​ទ្រាំ​បន្តិច​។ ទោះយ៉ាងណា លោកអ្នក​ប្រហែលជា​មិនទាន់​ដឹង​ទេ​ថា បណ្តូល​ខ្ទឹមក្រហម​មាន​អត្ថប្រយោជន៍​ហួស​ស្មាន​សម្រាប់​សុខភាព​របស់​យើង​។ បណ្តូល​ខ្ទឹមក្រហម​មាន​អត្ថប្រយោជន៍ ៧ មុខ​ដូចខាងក្រោម​រួមទាំង​កម្ចាត់​កោសិកា​មហារីក​ដែល​បម្រុង​នឹង​វិ​វត្ត​ខ្លួន​។ 

​    ​១. បញ្ឈប់​កោសិកា​មហារីក​កុំឱ្យ​លូតលាស់​
​    ​បណ្តូល​ខ្ទឹមក្រហម​ផ្ទុក​ទៅដោយ​សមាសធាតុ​ផូស្វ័រ ដែល​ជួយ​ការពារ​រាងកាយ​ពីរ​បួស និង​ជំងឺ​ផ្សេងៗ​ជាច្រើន រួមទាំង​មហារីក​។ វា​ក៏​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​ផ្លូវទឹក​មូត្រ​ផងដែរ​។ 

​    ​២. គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
​    ​បណ្តូល​ខ្ទឹមក្រហម​ជួយ​បង្កើត​អាំង​ស៊ុយ​លីន ក្នុងករណី​លោកអ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​។ 

​    ​៣. ព្យាបាល​ទល់លាមក​
​    ​បណ្តូល​ខ្ទឹមក្រហម​សម្បូរ​ដោយ​ជាតិ​ហ្វា​យ​បឺ ជួយ​ព្យាបាល​ទល់លាមក​យ៉ាង​ពូកែ​។ ហើយ​វា​ក៏​ជួយ​បណ្តេញ​ជាតិពុល​ចេញពី​ពោះវៀន​ផងដែរ​។ 

​    ​៤. បន្ធូរបន្ថយ​ឈឺបំពង់ក​
​    ​បណ្តូល​ខ្ទឹមក្រហម​ក៏មាន​គុណសម្បត្តិ​ប្រឆាំង​ផ្តាសាយ និង​រលាក​ឬ​ឈឺបំពង់ក​ផងដែរ​។ លទ្ធផល​ពិតជា​អស្ចារ្យ​។​
​    ​
​    ​៥. ទប់ស្កាត់​ឈាម​ច្រមុះ​
​    ​បណ្តូល​ខ្ទឹមក្រហម​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ឈាម​ច្រមុះ ដោយសារតែ​ក្លិន​របស់​វា​។​

​    ​៦. ការពារ​បេះដូង​
​    ​បណ្តូល​ខ្ទឹមក្រហម​ជួយ​បង្ការ​ជំងឺ និង​គ្រប់គ្រង​សម្ពាធ​ឈាម ជាហេតុ​ការពារ​មិនឱ្យ​កើត​ជំងឺ​បេះដូង​។ 

​    ​៧. គ្រប់គ្រង​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​    ​
​    ​បណ្តូល​ខ្ទឹមក្រហម​ស្រស់​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល និង​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​៕

adverise with khmeread
ប្រភព៖ healthyfoodhouse

អ្នកនឹងចូលចិត្ត