samsung-banner
adverise with khmeread

អ្នកដំណើរ​ថត​បា​នព​ពក​ដ៏​អស្ចារ្យ​មិន​ធ្លាប់​ជួប​ពីមុនមក​នៅ​អូស្ត្រាលី ប៉ុន្តែ​អ្នកខ្លះ​ថា​វា​ជា​ពពក​គីមី​

1

    ​ទម្រង់​ពពក​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រូវបាន​ថត​អំឡុង​ការហោះហើរ​នៅលើ​សមុទ្រ​ឈ្មោះ Great Australian Bight ប្រទេស​អូស្ត្រាលី បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មនុស្ស​ជាច្រើន​និង​បង្កឱ្យមាន​ការលើកឡើង​នូវ​ទ្រឹស្តី​ទាក់ទិន​នឹង​ពពក​នេះ​។​

​    ​ក្រុមហ៊ុន​អាកាសចរណ៍ Virgin Australia បាន​បង្ហោះ​រូបភាព​នេះ​នៅលើ​ទំព័រ Facebook របស់ខ្លួន ដែល​ត្រូវបាន​ថត​ដោយ​អ្នកដំណើរ​នៅ​ជើងហោះហើរ​ពី​ទីក្រុង Perth ទៅ​ទីក្រុង Adelaide​។​

​    ​លោក Neil Bennet មកពី​ការិយាល័យ​ឧតុនិយម​អូស្ត្រាលី​ភាគ​ខាងលិច​បាន​និយាយថា ពពក​នេះ​គឺជា​រលក​ពពក ដែល​ត្រូវបាន​បង្កឡើង​នៅពេល​ខ្យល់​ប៉ះ​អ្វីមួយ​ដែល​បាំង​ពីមុខ​ដូចជា​ភ្នំ​ជាដើម ដោយ​បង្ខំ​ឱ្យ​ខ្យល់​ប៉ើង​ទៅលើ​។​

​    ​ទោះយ៉ាងណា ក្រុម​អ្នក​ទ្រឹស្តី​និយម​បាន​ចោទប្រកាន់​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​ចំពោះ​ការចូលរួម​បំពុលបរិយាកាស​ជាមួយ​យន្តហោះ​បាន​បញ្ចេញ​ដាន​គីមី​គ្រោះថ្នាក់​នៅក្នុង​ខ្យល់ ជាហេតុ​បណ្តាលឱ្យ​កើត​ពពក​បែបនេះ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់