រោគសញ្ញា​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ទាំងនេះ អ្នក​មិនត្រូវ​ព្រងើយកន្តើយ​ឡើយ វា​ជា​ឃាតករ​ឈាម​ត្រជាក់​!

    ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង នៅពេលដែល​ឈាម​ផ្គត់ផ្គង់​ទៅ​ខួរក្បាល​ត្រូវបាន​កាត់បន្ថយ ឬ​កាត់ផ្ដាច់​តែម្ដង​។ ខួរក្បាល​ត្រូវបាន​ដកហូត​សារធាតុចិញ្ចឹម​និង​អុកស៊ីសែន ដែល​បណ្ដាលឱ្យ​កោសិកា​ខួរក្បាល​ស្លាប់​។​

​    ​វា​ក៏​អាច​ត្រូវ​បង្កឡើង​ដោយ​ការស្ទះ​សរសៃឈាម (​សរសៃឈាម​មាន​សម្ពាធ​) ឬ ផ្ទុះ ឬ​ធ្លាយ​សរសៃឈាម​ណាមួយ​។ ពេលខ្លះ​អ្នក​អាច​ជួប​ការរាំងស្ទះ​ដោយ​ប្រយោល​ពី​លំ​ហូរឈាម​ទៅ​ខួរក្បាល ដែល​គេ​ស្គាល់​ថា​ជាការ​វាយប្រហារ​សម្ពាធ​ឈាម​ជា​បណ្ដោះអាសន្ន (TIA)​។​

​    ​ប្រសិនបើ​អ្នកដឹង​រោគសញ្ញា​វាយប្រហារ​របស់​វា​ជាមុន អ្នក​ប្រហែលជា​អ្នក​សង្គ្រោះ​ជីវិត​របស់​ខ្លួនឯងបាន​ទាន់ពេលវេលា​ក៏​ថា​បាន​។​

​    ​* រោគសញ្ញា​ដាច់​សរសៃឈាម​ខួរក្បាល​មានដូចជា​៖
​    ​១. មាន​អារម្មណ៍​ច្របូកច្របល់​
​    ​២. នៅ​សុខៗ​និយាយ​មិន​ច្បាស់​
​    ​៣. ឈឺក្បាល​ធ្ងន់ធ្ងរ​ដោយ​គ្មាន​មូលហេតុ​
​    ​៤. នៅ​សុខៗ​ព្រិល ឬ​ព្រិល​ភ្នែក​ខ្លាំង​
​    ​៥. បាត់បង់​លំនឹង​ខ្លួន​
​    ​៦. ស្ពឹក ឬ​ខ្វិន​ដៃ ជើង ឬ​មុខ​។​

​    ​* វិធី​ជួយ​មនុស្ស នៅពេល​អ្នក​សង្ស័យ​នរណាម្នាក់​អាច​នឹងមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​    ​១. មុខ​៖ សួរ​ទៅ​ជនរងគ្រោះ​ឱ្យ​សើច មើលថា​តើ​មុខ​គាត់​សើច​ស្មើគ្នា ឬ​មិន​ស្មើ​។​
​    ​២. ដៃ​៖ សួរ​ទៅ​ជនរងគ្រោះ​ឱ្យ​លើកដៃ​ទាំងពីរ ថា​តើ​មាន​ដៃ​មួយ​លើក​មិន​រួច​ដែរឬទេ​។​
​    ​៣. និយាយ​៖ ឱ្យ​ជនរងគ្រោះ​និយាយ​មួយ​ឃ្លា ថា​តើ​គាត់​និយាយ​ពិបាក​ស្ដាប់ ឬ​មិន​ច្បាស់​ដែរឬទេ​។​

​    ​បើ​ឃើញ​សញ្ញា​ខាងលើ​ត្រូវ​តេ​ហៅ​ឡាន​សង្គ្រោះ​ជាបន្ទាន់ ព្រោះ​វាស​ញ្ញា​ដាច់​សរសៃឈាម​បី​ម៉ោង​ដំបូង​។ ប្រសិនជា​អ្នកជា​ជនរងគ្រោះ មិនត្រូវ​បើកបរ​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង​ទេ ត្រូវសុំ​នរណាម្នាក់​ឱ្យ​បើក​ជំនួស​ដើម្បី​សង្គ្រោះ​ជីវិត​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត