មហាសេដ្ឋី​វិស័យ​កម្សាន្ត​លោក Simon Cowell លក់​ក្រុមហ៊ុន​គ្រប់គ្រង​កម្មវិធី X Factor និង Got Talent ឱ្យទៅ​ក្រុមហ៊ុន Sony

    ​មហាសេដ្ឋី​វិស័យ​កម្សាន្ត​លោក Simon Cowell បាន​លក់​ភាគហ៊ុន​មួយ​នៅក្នុង​មុខ​ជំនួញ​កម្សាន្ត​របស់គាត់​នៅ​តម្លៃ​ប្រមាណ ៨៦ លាន​ផោន នៅក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​មានន័យថា​មិត្តភក្តិ​របស់គាត់​ឈ្មោះ Philip Green ទទួលបាន​លាភ ដោយ​មិន​រំពឹងទុក​ទាល់តែសោះ​។​

​    ​បុរស​ដ៏​មាន​ឥទ្ធិពល​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​វ័យ ៥៧ ឆ្នាំ​រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដោយ​ឱ្យ​ក្រុមហ៊ុន Sony នូវ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Syco ដែល​គ្រប់គ្រង​កម្មសិទ្ធិ​កម្មវិធី​ល្បីៗ​របស់​ពិភពលោក​ដូចជា X Factor និង Britain’s Got Talent ព្រមទាំង​តារាចម្រៀង​ល្បីៗ​មួយចំនួនទៀត​។​

​    ​ក្រុមហ៊ុន Sony បាន​បង់ប្រាក់​ចំនួន ៥២,៤ លាន​ផោន​កាលពី​ឆ្នាំ ២០១៥ ហើយនឹង​បង់​បន្ថែមចំនួន ៣៣,៤ លាន​ផោន​ត្រឹម​ឆ្នាំ ២០២១​។ នេះ​បើតាម​របាយការណ៍​ព័ត៌មាន​នានា​លាតត្រដាង​។​

​    ​រឿងនេះ​ត្រូវ​បានដឹងថា លោក Cowell បានទទួល​ការទូទាត់​ដំបូង​ចំនួន ៤៥ លាន​ផោន​។ មិត្តភក្តិ​របស់គាត់​និង​ដៃគូ​ដឹកនាំ​ក្រុមហ៊ុន Syco ព្រមទាំង​មហាសេដ្ឋី​ឈ្មោះ Philip Green ក៏​ទទួលបាន​មួយ​ភាគ​ដែរ ខណៈ​គាត់​មាន​ភាគហ៊ុន ១០ ភាគរយ​ក្នុង​ក្រុមហ៊ុន Syco Holdings៕

ប្រភព៖បរទេស

0 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់