samsung-banner
adverise with khmeread

អ្នកស្រាវជ្រាវ​ជប៉ុនរ​ក​ឃើញ​ធាតុ​មួយទៀត​នៅ​ស្នូលផែនដី មិនមែន​មានតែ​ដែក​និង​នី​កែ​ល​ដូច​ក្នុង​ទ្រឹស្តី​ទេ​

1

    ​អាថ៌កំបាំង​នូវ​ធាតុ​ទី​បី​នៅក្នុង​ស្នូលផែនដី​បានធ្វើឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ងឿងឆ្ងល់​ជាច្រើន​ទសវត្សរ៍​មកហើយ​។ ទោះយ៉ាងណា អាថ៌កំបាំង​នេះ​ប្រហែល​ជាមាន​ចម្លើយ ខណៈ​ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន​បាន​និយាយថា ធាតុ​ទី​បី​នោះ​គឺជា​ស៊ី​លី​កូន​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើការ​ស្រាវជ្រាវ​ជា​យូរណាស់​មកហើយ​ដើម្បី​ដោះស្រាយ​អាថ៌កំបាំង​នៅ​ស្នូល​ភពផែនដី​របស់​យើង បន្ទាប់ពី​រកឃើញថា ស្នូលផែនដី​របស់​យើង​មិនមែន​មានតែ​ដែក​និង​នី​កែ​ល​នោះទេ​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​ជឿថា ពួកគេ​បាន​បង្កើត​នូវ​អត្តសញ្ញាណ​ធាតុ​ដែល​បាត់បង់​នៅក្នុង​ស្នូលផែនដី​។​

​    ​អ្នកស្រាវជ្រាវ​ឈានមុខ​លោក Eiji Ohtani មកពី​សាកលវិទ្យាល័យ Tohoku University បាន​ប្រាប់ BBC ថា "​យើង​ជឿថា​ស៊ី​លី​កូន​គឺជា​ធាតុ​ចម្បង ដែល​ប្រហែល ៥% (​នៃ​ស្នូល​របស់​ផែនដី​) នៃ​ទម្ងន់​អាចជា​ស៊ី​លី​កូន​ត្រូវបាន​រលាយ​ទៅក្នុង​លោហធាតុ​ផ្សំ​ដោយ​ដែក​និង​នី​កែ​ល​"​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​សរសេរ​នៅក្នុង​ការ​ថ្លែង​របស់​ពួកគេ​សម្រាប់​កិច្ចប្រជុំ​សហភាព​សិក្សា​រូបសាស្ត្រ​ផែនដី​និង​ទំនាញ​អាមេរិក​ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ថា "​យើង​បាន​វាស់​ល្បឿន​សំឡេង​សមាសធាតុ​នៃ​ធាតុ​ផ្សំ​ដែក​នៅ​សម្ពាធ​ខ្ពស់ និង​សីតុណ្ហភាព​ជាប់ទាក់ទង​នឹង​ស្នូលផែនដី​"​។​

​    ​លោក Eiji Ohtani និង​ក្រុម​របស់គាត់​បាន​បង្កើត​នូវ​ដែក​និង​នី​កែ​ល​រលាយ​ហើយ​លាយ​វា​ចូលគ្នា​ជាមួយ​ស៊ី​លី​កូន​សម្រាប់​ការពិសោធន៍ មុននឹង​ធ្វើការ​សន្និដ្ឋាន​ថា ជាតិ​ស៊ី​លី​កូន​ពិតជា​មាននៅ​ក្នុង​ស្នូលផែនដី​។​

​    ​ពួកគេ​បាន​រកឃើញថា ការ​លាយ​បញ្ចូល​នេះ​គឺ​ត្រូវ​ម៉ាច់​នឹង​អ្វីដែល​បានឃើញ​នៅក្នុង​ផ្ទៃផែនដី​ជាមួយ​ទិន្នន័យ​រញ្ជួយ​។​

​    ​ទោះយ៉ាងណា លោក​សាស្ត្រ​ចា​រ្យ Ohtani បាន​ប្រាប់ BBC ថា ពួកគេ​ត្រូវការ​ការងារ​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​បញ្ជាក់​ពី​វត្ត​មាននៃ​ស៊ី​លី​កូន ហើយ​ការរកឃើញ​នេះ​ក៏​មិនបាន​ច្រានចោល​នូវ​វត្តមាន​ធាតុ​ដទៃទៀត​ដែរ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់